នាយករដ្ឋមន្រ្តីជប៉ុនបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិក មុនកិច្ចប្រជុំកំពូល G7

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Kishida នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗនៅទ្វីបអាហ្វ្រិក និងអះអាងជាថ្មីនូវការប្តេជ្ញារក្សានិងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។
នាយករដ្ឋមន្រ្តីជប៉ុនបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិក មុនកិច្ចប្រជុំកំពូល G7 - ảnh 1នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។ (រូបថត៖ Kyodo/TTXVN)

នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio គ្រោងនឹងបំពេញទស្សនកិច្ច នៅ អេហ្ស៊ីប ហ្គាណា កេនយ៉ា និងម៉ូសំប៊ិក ក្នុងអំឡុងពេលឈប់សម្រាកសប្តាហ៍មាសរបស់ជប៉ុន (ចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ៥ ឧសភា ជារៀងរាល់ឆ្នាំ) មុននឹងកិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Hiroshima ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភាខាងមុខ។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំជប៉ុនសំដៅបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសនេះជាមួយប្រទេសធំៗនៅទ្វីបអាហ្វ្រិក ដើម្បីដោះស្រាយបញ្ហាសកលគឺ "មានអត្ថន័យ" សម្រាប់ប្រទេសជប៉ុន។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Kishida នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗនៅទ្វីបអាហ្វ្រិក និងអះអាងជាថ្មីនូវការប្តេជ្ញារក្សានិងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។

សូមគួរបញ្ជាក់ថា  នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅទ្វីបអាហ្វ្រិករបស់លោក Kishida Fumio ចាប់តាំងពីពេលចូលកាន់តំណែងកាលពីខែតុលាឆ្នាំ ២០២១ មក ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ