នាយករដ្ឋមន្រ្តីថៃកោតសរសើរចំពោះទំនាក់ទំងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែមីនា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព    វៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh បានអញ្ជើញមកជួបសំដែងការគួរសម នាយឧត្តមសេនីយ៍ លោកប្រាយុធ ចានអូចា (Prayut Chan-O-Cha) នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃក្នុងឱកាសលោកចាប់ផ្តើមអាណត្តិបេសកកម្មការទូតរបស់ខ្លួន។
នាយករដ្ឋមន្រ្តីថៃកោតសរសើរចំពោះទំនាក់ទំងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Phan Chi Thanh បានអញ្ជើញមកជួបសំដែងការគួរសម លោកប្រាយុធ ចានអូចា (Prayut Chan-O-Cha) នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ (រូបថត៖ baoquocte.vn)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីថៃបានបញ្ជាក់ថា ប្រទេសថៃនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ទាំងក្នុងទំនាក់ទំនងទ្វេភាគីនិងពហុ   ភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ព្រមទាំងស្នើថាប្រទេសទាំងពីរ     អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីឲ្យបានឆាប់ៗ ដូចជាកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះលើកទី ៤ (JCR) និងចុះហត្ថលេខាលើកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃសម្រាប់ដំណាក់កាល ២០២១-២០២៥ ផងដែរ។ ចំណែកឯវិស័យសេដ្ឋកិច្ចវិញ លោកនាយករដ្ឋមន្រ្តីថៃ បានស្នើឱ្យប្រទេសវៀតណាមគាំទ្រដល់ប្រទេសថៃ ក្នុងការបំពេញតួនាទីជាប្រធាន APEC នៅឆ្នាំ ២០២២ ក៏ដូចជាគាំទ្រដល់យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជីវសាស្រ្ត សេដ្ឋកិច្ចវិលជុំ និងបៃតង (BCG) របស់ប្រទេសថៃផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានបញ្ជាក់ថានឹងសម្របសម្រួលជាមួយស្ថាប័ន ក្រសួងនិងអង្គភាពនានារបស់ថៃ ដើម្បីជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងលើកសំណើរឱ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគោលនយោបាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ ក្នុងនោះមានការស្រាវជ្រាវអំពីលទ្ធភាពនៃការប្រើប្រាស់ “ លិខិតឆ្លងដែនវ៉ាក់សាំង»ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ