នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនសង្កត់ធ្ងន់លើបណ្ដាភារកិច្ចបន្ទាន់
(VOVWORLD) - ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មុនកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីនោះ លោក Fumio Kishida នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានឲ្យដឹងថា លោកមានគោលបំណងចង់ទប់ទល់នឹងរាល់បញ្ហាសាកល្បង។
លោក Fumio Kishida នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន (រូបថត៖ VNA) |
មួយថ្ងៃ ក្រោយពីត្រូវបានសភាជប៉ុនបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីទី ១០០ របស់ជប៉ុន និងបង្កើតគណៈរដ្ឋមន្រ្តីថ្មី នោះ នៅថ្ងៃទី ៥ ខែតុលា លោក Fumio Kishida បានចាប់ផ្ដើមបំពេញការងារ ក្នុងមុខតំណែងថ្មី។
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មុនកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីនោះ លោក Fumio Kishida នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានឲ្យដឹងថា លោកមានគោលបំណងចង់ទប់ទល់នឹងរាល់បញ្ហាសាកល្បង។ លោកបានសន្យាផ្ដោតសំខាន់លើការជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់ស្រទាប់វណ្ណៈកណ្ដាល។ នាប្ចុចប្បន្ននេះ កញ្ចប់ជំរុញសេដ្ឋកិច្ច ដែលមានទឹកប្រាក់រាប់សិបពាន់លានយ៉េនកំពុងត្រូវបានអនុវត្តន៍ ដើម្បីជួយឧបត្ថម្ភប្រជាជន និងសហគ្រាស ដែលជួបការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕