នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Fumio Kishida ប្រកាសពេលវេលារៀបចំការបោះឆ្នោតសកល
(VOVWORLD) - នៅថ្ងៃទី ៤ ខែតុលា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Fumio Kishida បានប្រកាសថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោតសកលនាថ្ងៃទី ៣១ ខែតុលាខាងមុខ។
នាយករដ្ឋមន្រ្តីជប៉ុនមី Fumio Kishida (រូបថត៖ សារព័ត៌មានក្យូដូ) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង ក្នុងនាមជានាយករដ្ឋមន្រ្តីនោះ លោក Fumio Kishida បានឲ្យដឹងថា នឹងរំលាយសភានៅថ្ងៃទី ១៤ ខែតុលាខាងមុខ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រជុំវិសាមញ្ញរបស់សភាជប៉ុននាបច្ចុប្បន្ន ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតសកល មុនកាលកំណត់នាថ្ងៃទី ៣១ ខែតុលាខាងមុខ។ យុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែតុលា។ លោក Fumio Kishida ក៏បានប្រកាសផែនការបង្កើតគណៈកម្មការទទួលបន្ទុកវាយតម្លៃលើដំណោះស្រាយនានា សំដៅជួយសម្រេចកំណើនសេដ្ឋកិច្ច ក្នុងគ្រាដែលពិភពលោកចាប់ផ្ដើមស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។
មុននេះ នាថ្ងៃដដែលនាយករដ្ឋមន្រ្តីថ្មី និងគណៈរដ្ឋមន្ត្រីជប៉ុនបានស្បថចូលកាន់តំណែងក្នុងពិធីដ៏មហោឧឡារិកនៅព្រះបរមរាជវាំង។ នារលៀលថ្ងៃទី ៤ ខែតុលា លោក Fumio Kishida ប្រធានគណៈបក្ស ប្រជាធិបតេយ្យ សេរី(LDP) កាន់អំណាចត្រូវបានសភាទាំងពីររបស់ជប៉ុនបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីទី ១០០ របស់ជប៉ុនផងដែរ៕