(VOVworld) - នាយប់ថ្ងៃទី១៨ មេសា នាយករដ្ឋមន្ត្រីន័រវែសលោកស្រី Erna Solberg និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសនេះ បានចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ។
|
នាយករដ្ឋមន្រ្តីទាំង២រូបរបស់វៀតណាមនិងន័រវែសនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា
នាថ្ងៃទី១៧ មេសា (រូបថត៖TTXVN) |
ក្នុងក្របខ័ណ្ទនៃដំណើរទស្សនកិច្ចលើកនេះ លោកស្រី Erna Solberg បានជួបចរចារ
ជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ជួបសន្ទនាជាមួយប្រធាន
រដ្ឋ វៀតណាមលោក Truong Tan Sang និងប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung។នៅបណ្ដាជំនួបសន្ទនានេះ ភាគីទាំង២បានឯកភាពថា នឹងជំរុញយ៉ាង
ខ្លាំងក្លាការខំប្រឹង ប្រែង សំដៅអនុវត្តយ៉ាងពេញលេញគោលដៅអភិវឌ្ឍន៍សហ
ស្សវត្ស៍នានា និងបង្កើន កិច្ចសហប្រតិបតិ្តការទ្វេភាគី បន្តបើកទូលាយកិច្ចសហ
ប្រតិបតិ្តការពាណិជ្ជកម្មនិង វិនិយោគទ្វេភាគី ព្រមទាំងសន្យាថា នឹងសំរេចការ
ចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីលើគ្រប់វិស័យនិងគុណភាពខ្ពស់រវាង
វៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) យ៉ាងឆាប់ៗ។ភាគីទាំង២បានអះ
អាងជាថ្មីម្ដងទៀតនូវការសន្យាគោរពការបង្កើន តួនាទីរបស់ច្បាប់អន្តរជាតិសំដៅ
ការពារសន្តិភាព ស្ថិរភាព និងជំរុញសន្តិសុខ សុវត្ថិ ភាព និងកិច្ចសហប្រតិបតិ្តការ
នាវាចរណ៍ សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ និង ពាណិជ្ជកម្ម សមស្របទៅ
នឹងគោលការណ៍នៃច្បាប់អន្តរជាតិ។
ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រីនាយករដ្ឋមន្រ្តី Erna Solberg បានទៅ
ដាក់ តម្រងផ្កានៅស្ដូបគោរពវិញ្ញាណខ័ន្ទវីរៈយុទ្ធជនពលី និងនៅប្រាង្គតម្កល់សព
លោក ប្រធានហូជីមិញ។លោកស្រី ក៏បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសិក្ខា
សាលាអន្តរ ជាតិអំពីបណ្ដាគោលដៅអភិវឌ្ឍន៍សហស្សវត្ស៍និងគោលដៅអភិ
វឌ្ឍន៍ចីរភាពរបស់ វៀតណាមផងដែរ៕