នាយករដ្ឋមន្រ្តីបញ្ជាក់បំភ្លឺពីទស្សនៈនៃ “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព” ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

(VOVWORLD) - ការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតត្រូវបានតភ្ជាប់ពីទីតាំងប្រជុំរបស់ការិយាល័យរដ្ឋាភិបាល ជាមួយទីតាំងប្រជុំរបស់ឃុំ សង្កាត់និងទីរួមស្រុកចំនួន ៧៤; ខ័ណ្ឌ ស្រុកចំនួន ៩ និងទីស្នាក់ការនៃគណៈកម្មាធិការបក្សទីក្រុង Can Tho។

នាយករដ្ឋមន្រ្តីបញ្ជាក់បំភ្លឺពីទស្សនៈនៃ “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព” ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho - ảnh 1ពិធីជួបប្រាស្រ័យជាមួយម្ចាស់បោះឆ្នោតត្រូវបានតភ្ជាប់ពីទីស្នាក់ការការិយាល័យរដ្ឋាភិបាលជាមួយទីតាំងប្រជុំនៃឃុំ សង្កាត់និងទីរួមស្រុកចំនួន ៧៤; ខ័ណ្ឌ ស្រុក ចំនួន ៩ និងទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុង Can Tho (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៣ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងប្រតិភូរដ្ឋសភានៃគណៈប្រតិភូរដ្ឋសភាទីក្រុង Can Tho បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho តាមទម្រង់អ៊ិនធឺរណែត ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥។ ការជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតត្រូវបានតភ្ជាប់ពីទីតាំងប្រជុំរបស់ការិយាល័យរដ្ឋាភិបាល ជាមួយទីតាំងប្រជុំរបស់ឃុំ សង្កាត់និងទីរួមស្រុកចំនួន ៧៤; ខ័ណ្ឌ ស្រុកចំនួន ៩ និងទីស្នាក់ការនៃគណៈកម្មាធិការបក្សទីក្រុង Can Tho។

ថ្លែងទៅកាន់ម្ចាស់ឆ្នោត នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានមានប្រសាសន៍ថា នឹងបញ្ចូនសំណើនិងអនុសាសន៍របស់ម្ចាស់ឆ្នោតទាំងអស់ក្នុងកិច្ចប្រជុំនេះ ទៅកាន់ស្ថាប័នគ្រប់ជាន់ថ្នាក់ ដើម្បីពិចារណានិងដោះស្រាយ។ អញ្ជើញផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត លោកនាយករដ្ឋមន្ត្រីបាននិយាយថា បក្សនិងរដ្ឋបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាវ៉ាក់សាំងដោយខិតខំគ្របដណ្តប់វ៉ាក់សាំងទាំងអស់សម្រាប់មុខសញ្ញាអាទិភាពនៅចុងត្រីមាសទី ៤ ឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតនាពេលខាងមុខនេះគឺការការពារសុខភាពប្រជាជនផង និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការធានាសន្តិសុខសង្គម ផង។

នៅក្នុងជំនួបជាមួយអ្នកបោះឆ្នោតនេះ នាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់អំពីគោលនយោបាយ “ការសម្របសម្រួលប្រកបដោយសុវត្ថិភាព ភាពបត់បែននិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត” ដោយអនុវត្តន៍តាមគោលការ ៦ ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ