នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម ពិធីរំលឹកខួបលើកទី៣០ទិវាកំណើតសមាគមន៍អតីតយុទ្ធជនវៀតណាម
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា អតីតយុទ្ធជនគ្រប់រូបបន្តចូលរួម រណសិរ្សសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍស្រុកកំណើត ប្រទេសជាតិ ព្រម ទាំងអប់រំប្រពៃណីសម្រាប់ជំនាន់វ័យក្មេងនាបច្ចុប្បន្ន រួមជាមួយប្រទេសទាំងមូល ប្ដេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅប្រជាជនសម្បូរធូធារ ប្រទេស ជាតិខ្លាំងមាំមួន ប្រជាអធិបតេយ្យ សមភាពនិងអារិយ្យធម៌៕
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួប (រូបថត៖ chinhphu.vn) |
នាព្រឹកថ្ងៃទី៣ ខែធ្នូ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើក ទី៣០ទិវាកំណើតសមាគមន៍អតីតយុទ្ធជនវៀតណាម (ថ្ងៃទី៦ ធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៩) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទី១។ អញ្ជើញ ថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ក្នុងកាលៈទេសៈណាក៏ដោយ បណ្ដាអតីតយុទ្ធជនជានិច្ចកាលបង្ហាញ អោយឃើញឫទ្ធានុភាពនយោបាយដ៏រឹងមាំ ហើយធ្វើជាគំរូក្នុងគ្រប់សកម្មភាព។ នោះគឺ តស៊ូយ៉ាងប្ដូរផ្ដាច់ប្រឆាំងនឹងបម្រែបម្រួលដោយសន្តិវិធី ឧបាយកលបំផ្លាញ ប្រឆាំងនឹងប្រទេសជាតិរបស់អនុភាពអមិត្ត តស៊ូការពារអធិបតេយ្យភាពនិងបូរណភាព ដែនដីមាតុភូមិ ចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ ការពារបក្ស ការពាររបបនិងផែនមហាសាមគ្គីជនជាតិទាំងមូល រួមចំណែករក្សារឹងមាំស្ថិរភាព នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ ទោះបីជានៅតែមានការលំបាកជា ច្រើនដោយស្នាមរបួសពីសម័យសង្គ្រាមក្ដី ប៉ុន្តែដោយមានឆន្ទៈយ៉ាងខ្លាំងក្លា អតីតយុទ្ធជនជាច្រើនបានចូលរួមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច បំពេញការ ងារតបស្នងសង់គុណ រួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍនៃតំបន់ ស្ថាប័ន និងសហគមន៍”។
លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា អតីតយុទ្ធជនគ្រប់រូបបន្តចូលរួម រណសិរ្សសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍស្រុកកំណើត ប្រទេសជាតិ ព្រម ទាំងអប់រំប្រពៃណីសម្រាប់ជំនាន់វ័យក្មេងនាបច្ចុប្បន្ន រួមជាមួយប្រទេសទាំងមូល ប្ដេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅប្រជាជនសម្បូរធូធារ ប្រទេស ជាតិខ្លាំងមាំមួន ប្រជាអធិបតេយ្យ សមភាពនិងអារិយ្យធម៌៕