នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមស្នើឲ្យចាត់វិធានការខ្លាំងជាងទៀតក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19

(VOVWORLD) - នារសៀលថ្ងៃទី១៥ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា អំពីការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19។ 
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមស្នើឲ្យចាត់វិធានការខ្លាំងជាងទៀតក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19  - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP)

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 និងអាជ្ញាធរមូលដ្ឋាននានា ដែលបានអនុវត្តន៍បណ្ដាវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតយ៉ាងឆាប់រស័សនិងប្ដូរផ្ដាច់ រួមទាំងវិធានការរក្សាគម្លាតសង្គមផងដែរ ហេតុដូច្នេះ ខេត្ត ក្រុងជាច្រើនបានគ្រប់គ្រងស្ថានភាពជម្ងឺយ៉ាងល្អប្រពៃ។ យ៉ាងណាមិញ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពជម្ងឺនាពេលចុងក្រោយនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា ចាំបាច់ត្រូវចាត់វិធានការខ្លាំងក្លាជាងទៀត ដែលក្នុងនោះមានបញ្ហាវ៉ាក់សាំងទៀតផង។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “បញ្ហាវ៉ាក់សាំងសម្រាប់ប្រជាជន នាគ្រានេះបានក្លាយទៅជាបញ្ហាបន្ទាន់ ដែលមិនអាចស្ទាក់ស្ទើរបានឡើយ។ បន្ទាប់ពីកិច្ចប្រជុំនេះ គណៈអចិន្រ្តៃយ៍រដ្ឋា ភិបាលនឹងមានកិច្ចប្រជុំដោយឡែក ដើម្បីពិភាក្សាអំពីវិធានការដ៏ជាក់លាក់ ធ្វើយ៉ាងណាមានវ៉ាក់សាំងយ៉ាងឆាប់បំផុតដើម្បីចាក់ជូនប្រជាជន”។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យបណ្ដាខេត្ត ក្រុង ផាកពិន័យយ៉ាងតឹងរឹងថែមទៀតលើអំពើរំលោភបំពានបទបញ្ញត្តិបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ ជាពិសេសគឺការមិនពាក់ម៉ាស់នៅតាមកន្លែងសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ