នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចBelarus
នារសៀលថ្ងៃទី៤ មេសា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក
Nguyen Tan Dung បានទទួលជួបរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច Belarus លោក NicolaiSnopkov ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្រ្តីNguyen Tan Dung សង្កត់ធ្ងន់ថាវៀតណាមមានគោលបំណងនិង
ធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយ Belarusជំរុញកិច្ចសហ
ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ មានប្រសិទ្ធិភាព និងនាំមក
ផលប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីទាំងពីរ។នាយករដ្ឋមន្រ្តីស្នើអោយជំរុញខ្លាំង
ការអនុវត្តន៍បណ្ដាលទ្ធផល ដែលទទួលបាននៅសម័យប្រជុំលើកទី៩របស់
គណកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម- Belarusនិងកម្មវិធីសហប្រតិបត្តិការ
លើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដំណាក់កាល២០១៣-២០១៥។នាយក
រដ្ឋមន្រ្តីក៏ស្នើអោយBelarus សហកា រជំរុញដំណើការចរចារអំពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី Belarus Kazhakhstan
ដើម្បីបង្កលក្ខណងាយស្រួលអោយទំនិញវៀតណាជ្រៀតមចូលក្នុងទីផ្សានេះ។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
Belarus Nicolai Snopkov(nguồn:internet)
|
រីឯខ្លួនវិញ រដ្ឋមន្ត្រី NicolaiSnopkovសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ
ការអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសក្នុងការរក្សាកំណើនសេដ្ឋកិច្ចនិង
ការងារកាត់បន្ថយាភាពក្រីក្រ និងអះអាងថា Belarus ត្រៀមខ្លួនជាស្រេច
ចែករំលេកបទពិសោធជាមួយវៀតណាមលើបណ្ដាវិស័យមានឧត្តមភាពស្ដី
អំពីការផលិតឧបករណ៍សម្ភារៈឧស្សាហកម្ម រថយន្ត សារធាតុគីមី ជាដើម។
លោក NicolaiSnokov ស្នើភាគីទាំងពីរជំរុញការបង្កើតបណ្ដាអាជីវកម្មផលិត
រថយន្ត ទឹកដោះគោ និងកែច្នៃកសិផលនៅ Belarus និងវៀតណាមយ៉ាងឆាប់ៗ
ព្រមទាំងបង្កលក្ខណងាយស្រួល ដើម្បីប្រទេសនេះជំរុញពាណិជ្ជកម្មវិនិយោគ
ជាមួយបណ្ដាប្រទេសអាស៊ាន៕