នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលគាល់ព្រះចៅអធិរាជជប៉ុន និងម្ចាស់ក្សត្រត្រីយ៍

(VOVWORLD) -នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវនៅជប៉ុន និងចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៣ នាថ្ងៃទី ៦ មិថុនា នៅទីក្រុងតូក្យូប្រទេសជប៉ុន នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន និង ម្ចាស់ក្សត្រត្រីយ៍។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលគាល់ព្រះចៅអធិរាជជប៉ុន និងម្ចាស់ក្សត្រត្រីយ៍ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc
ចូលគាល់ព្រះចៅអធិរាជជប៉ុន និងម្ចាស់ក្សត្រត្រីយ៍ (Internet) 

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវនៅជប៉ុន និងចូលរួមសន្និសីទអនាគតអាស៊ីលើកទី ២៣ នាថ្ងៃទី ៦ មិថុនា នៅទីក្រុងតូក្យូប្រទេសជប៉ុន នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុន និង ម្ចាស់ក្សត្រត្រីយ៍។ នៅទីនេះ នាយករដ្ឋមន្ត្រីមានបំណងបន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្ររបស់ព្រះចៅអធិរាជ ម្ចាស់ក្សត្រត្រីយ៍ និងព្រះរាជវង្សានុវង្សជប៉ុនសម្រាប់វៀតណាម និងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន។ លោកបានអះអាងថារដ្ឋាភិបាលនិងប្រជាជនជានិច្ចកាលផ្ដល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយជប៉ុន ហើយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ និងស៊ីជម្រៅថែមទៀត។

រីឯខ្លួនវិញ ព្រះចៅអធិរាជ និងម្ចាស់ក្សត្រត្រីយ៍ជប៉ុនមានបំណងថាជប៉ុន និងវៀតណាមកាន់តែរឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ហើយបង្កើនការជួបប្រាស្រ័យរវាងប្រជាជន ជាពិសេសក្នុងបរិយាកាសដែលប្រទេសទាំងពីរនឹងរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតក្នុង ២០១៨។
នាថ្ងៃដដែល នៅជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាជប៉ុន លោក Date Chhuichi ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ