នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ចលនាប្រឡងប្រណាំងរួមចំណែកដល់ការសម្រេចលទ្ធផលគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “លទ្ធផលគ្រប់ជ្រុងជ្រោយទាំងនោះ បានពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ លទ្ធផលទាំងនេះក៏មានការរួមចំណែកយ៉ាងសំខាន់នៃចលនាប្រឡងប្រណាំងស្នេហាជាតិ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ចលនាប្រឡងប្រណាំងរួមចំណែកដល់ការសម្រេចលទ្ធផលគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ

នារសៀលថ្ងៃទី ២៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងនិងលើកសរសើរមជ្ឈឹម បានធ្វើជាអធិបតីនៃកិច្ចប្រជុំក្រុមប្រឹក្សា ដោយសំដៅពិភាក្សាអំពីផែនការរៀបចំសន្និសីទ បូកសរុបនិងលើកសរសើរគំរូឆ្នើមក្នុងចលនាប្រឡងប្រណាំង “ប្រទេសជាតិទាំងមូលរួមដៃកសាងជនបទថ្មី” សម្រាប់ដំណាក់កាល ២០១១-២០២០ និងពិភាក្សាអំពីគំរោងរៀបចំ មហាសន្និបាតប្រឡងប្រណាំង ស្នេហាជាតិទូទាំងប្រទេសលើកទី ១០។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី ១០ ក្រោមប្រធានបទ “សាមគ្គីភាព ការច្នៃប្រឌិត ចំណុចលោតផ្លោះ ការប្រឡងប្រណាំងកសាងនិងការពារមាតុប្រទេស” ជាសកម្មភាពចាំបាច់បំផុត ដែលបង្កើតអានុភាពក្នុងគ្រប់ស្រទាប់វណ្ណៈ មុននឹងការប្រព្រឹត្តទៅ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣។

លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “លទ្ធផលគ្រប់ជ្រុងជ្រោយទាំងនោះ បានពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ លទ្ធផលទាំងនេះក៏មានការរួមចំណែកយ៉ាងសំខាន់នៃចលនាប្រឡងប្រណាំងស្នេហាជាតិ ក្នុងនោះរួមមានចលនាប្រឡងប្រណាំងសម្រេចស្នាដៃ សំដៅអបអរខួបលើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ក៏ដូចជាបូកសរុបរយៈពេល ៣ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ០៥ របស់ការិយាល័យនយោបាយ នីតិកាលទី XI ស្តីពី “បន្តលើកកម្ពស់ការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ”។ សូមជម្រាបថា សារាចរលេខ ០៥ ត្រូវបានក្រសួងនិងទីភ្នាក់ងារក្នុងតំបន់ឆ្លើយតបយ៉ាងសកម្ម ដែលបង្កើតបរិយាកាសត្រេកត្រអាលរីករាលដាលពាសពេញផ្ទៃប្រទេស”។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមប្រឹក្សាប្រឡងប្រណាំងនិងសរសើរមជ្ឈឹម បន្តផ្លាស់ប្តូរការងារប្រឡងប្រណាំងនិងលើកសរសើរ ក៏ដូចជា ដាក់ចេញដំណោះស្រាយដើម្បីផ្លាស់ប្តូរចលនាប្រឡងប្រណាំងនិងលើកសរសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ