នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបជុំជាមួយវិនិយោគិនជប៉ុន
(VOVWORLD) -ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន និងចូលរួមសន្និសីទស្ដីពីអនាគតអាស៊ី នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយវិនិយោគិនជប៉ុន។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបជុំជាមួយវិនិយោគិនជប៉ុន |
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន និងចូលរួមសន្និសីទស្ដីពីអនាគតអាស៊ី នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយវិនិយោគិនជប៉ុន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា នេះជាពេលវេលាសមស្របបំផុតក្នុងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ និងសហគ្រាសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាមបានអនុវត្តការស្ថាបនា សុចរិត បម្រើប្រជាជន និងសហគ្រាស និងកំពុងបន្តកែលម្អបរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
«រដ្ឋាភិបាលនឹងជំរុញថែមទៀតការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអគ្គិសនី។ រដ្ឋាភិបាលក៏មានគោលការណ៍បង្រួមគំលាតលើវិស័យដែលរដ្ឋាភិបាលមិនចាំបាច់ក្ដោបក្ដាប់ឡើយ ហើយបើកទូលាយទីផ្សារ ជាពិសេសគឺធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ រួមទាំងវិស័យអគ្គីសនីសហគ្រាសជប៉ុនអាចវិនិយោគផ្ទាល់ចូលក្នុងសហគ្រាសភាគហ៊ុនភាវូបនីយកម្ម ឫតាមរយៈបណ្ដាមូលនិធិវិនិយោគនៅវៀតណាមដើម្បីក្លាយទៅជាម្ចាស់ភាគហ៊ុនយុទ្ធសាស្ត្ររបស់សហគ្រាសរដ្ឋដែលយើងខ្ញុំមានគោលការណ៍លក់ចេញ "។
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីផ្តល់នូវបញ្ជីដែលវិនិយោគិននៅ ជប៉ុនមានការយកចិតទុកដាក់ ដែលក្នុងនោះមានវិស័យវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងការណ៍សហប្រតិបត្តិការសាធារណៈនិងឯកជន (PPP)ជាដើម៕