នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាយហ្វុង

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌលហាយហ្វុង បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងនេះ ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាយហ្វុង - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាយហ្វុង 

ក្នុងជំនួបនេះ បណ្ដាអ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និបាតមជ្ឈឹមលើកទី៧ដែលទើបនឹងបិទបញ្ចប់ ក៏ដូចជាការងារគ្រប់គ្រង ការប្រតិបត្តិរបស់រដ្ឋាភិបាលនិងការបញ្ជាណែនាំយ៉ាងខ្លាំងក្លារបស់លោកនាយករដ្ឋមន្រ្តី ដើម្បីជួយឲ្យសេដ្ឋកិច្ចសង្គមទទួលបានលទ្ធផលល្អចាប់ពីដើមឆ្នាំមក។ អ្នកបោះឆ្នោតទាំងអស់គ្នាក៏បានសម្ដែងការគាំទ្រចំពោះការងារបង្ការប្រឆាំងអំពើពុករលួយនាបច្ចុប្បន្នផងដែរ។

        ថ្លែងមតិក្នុងជំនួប នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋអំណាចគ្រប់ជាន់ថ្នាក់និងសមាជិកសភាទាំងឡាយចាំបាច់ត្រូវផ្ទៀងស្ដាប់មតិរបស់អ្នកបោះឆ្នោត ដើម្បីចាត់ការឲ្យបានទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ