នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអាណិក ជនវៀតណាមនៅខេត្តសៀមរាប

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣នៃគណៈកម្មាធិការទន្លេមេគង្គអន្តរជាតិ នាថ្ងៃទី៥ មេសា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនកម្ពុជាដើម កំណើតវៀតណាមនៅខេត្តសៀមរាប។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអាណិក ជនវៀតណាមនៅខេត្តសៀមរាប - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ


លោកនាយករដ្ឋមន្រ្តីបានជូនពរសហគមន៍ជនកម្ពុជាដើមកំណើតវៀត ណាមទាំងមូលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកម្ពុជា ព្រមទាំងអះអាងថា បក្សនិង រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងលៃទុកមនោសញ្ចេតនា ពិសេសចំពោះអាណិកជនវៀតណាមនៅឯបរទេសនិយាយរួមនិងនៅកម្ពុជា និយាយដោយឡែក។ លោក Nguyen Xuan Phuc បានស្នើឲ្យស្ថាប័នតំណាង វៀតណាមប្រចាំកម្ពុជានិងអាជីវករ ពាណិជ្ជករវៀតណាមនៅកម្ពុជា ជួយឧបត្ថម្ភ សហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមក្នុងជីវភាពរស់នៅ រួមចំណែកលើក កំពស់ឋានៈនិងកិត្យានុភាពរបស់ជនកម្ពុជាដើមកំណើតវៀតណាម។ លោក នាយករដ្ឋមន្រ្តីក៏ស្នើឲ្យប្រជាអាណិកជនគោរពច្បាប់កម្ពុជា បន្តរួមវិភាគទាន កសាងព្រះរាជាណាចក្រកម្ពុជាប្រកបដោយសម្បូររុងរឿង ព្រមទាំងរក្សាភាសាវៀត ណាម អត្តសញ្ញាណនិងវប្បធម៌ប្រពៃណីវៀតណាមផងដែរ។

        ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូន អំណោយចំពោះគ្រួសារជនកម្ពុជាដើមកំណើតវៀតណាមក្រីក្រនិងមានជីវភាព រស់នៅលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ