នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអាណិក ជនវៀតណាមនៅឥណ្ឌា

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឲ្យដឹងថា វៀតណាមនិងឥណ្ឌាដាក់ចេញគោលដៅនាំទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអាណិក ជនវៀតណាមនៅឥណ្ឌា - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណប្រតិភូវៀតណាមសាកសួរសុខទុក្ខកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំឥណ្ឌា (រូបថត៖ TTXVN)


បន្តសកម្មភាពនៅឥណ្ឌា នារសៀលថ្ងៃទី២៤ មករា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងភរិយា ព្រមទាំងគណប្រតិភូជាន់ខ្ពស់វៀតណាម បាន ទៅសាកសួរសុខទុក្ខកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមនិងជនរួមជាតិ អាណិកជនដែលកំពុងរស់នៅនិងធ្វើការនៅឥណ្ឌា។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឲ្យដឹងថា វៀតណាមនិងឥណ្ឌាដាក់ចេញគោលដៅនាំទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ នាយករដ្ឋមន្រ្តីសំណូមពរឲ្យស្ថានទូតវៀតណាមប្រចាំឥណ្ឌា រួមវិភាគទានដើម្បី សំរេចគោលដៅនេះ ព្រមទាំងជំរុញសកម្មភាពវិនិយោគរបស់ឥណ្ឌាចូលមក វៀតណាម ក៏ដូចជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសំរាប់អាណិកជនវៀតណាមដែល កំពុងរស់នៅ រៀនសូត្រនិងធ្វើការនៅឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ