នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនពហុជាតិ

(VOVWORLD) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី នាព្រឹកថ្ងៃទI២៨ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមជំនួបសន្ទនាតុមូលជាមួយថ្នាក់ដឹកនាំចំនួន១៦នាក់នៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិខ្នាតធំ ដែលជាវិនិយោគិនដែលមានកិត្យានុភាពលើវិស័យជាច្រើនរបស់សឹង្ហបុរីដោយបច្ចេកវិទ្យាជួរមុខលើពិភពលោក។

ថ្លែងមតិនៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនដំណឹងទៅកាន់វិនិយោគិនអំពិការដែលវៀតណាមកំពុងកសាងមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេសចំនួន៣កន្លែង ដែលជាឱកាសធំមួយដើម្បីវិនិយោគិនអន្តរជាតិពន្លឿនការវិនិយោគទុនចូលមកវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនពហុជាតិខាងលើជំរុញល្បឿននៃគម្រោងការណ៍ធ្វើផលិតកម្ម អាជីវកម្មនៅវៀតណាម ដោយបច្ចេកវិទ្យាទំនើប គោរពច្បាប់វៀតណាមនិងអន្តរជាតិ។

        នៅជំនួបនេះដែរ ថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនពហុជាតិសុទ្ធតែសម្ដែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលខាងសេដ្ឋកិច្ចរបស់វៀតណាម ពិសេសគឺការកែទម្រង់ ការផ្លាស់ប្ដូរថ្មី និងការចូលរួមយ៉ាងទូលំទូលាយក្នុងការសន្យាអន្តរជាតិ ហើយកំពុងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ