នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិនមួយចំនួន នៅអាស៊ី-ប៉ាស៊ីហ្វិក
(VOVWORLD) - នាថ្ងៃទី៨ វិច្ចិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួប ធ្វើការជាមួយវិនិយោគិនមួយចំនួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកមកពីជប៉ុន អាមេរិក នូវែលហ្សេឡង់ ហុងកុង (ចិន) សឹង្ហបុរីនិងថៃជាដើម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំសហគ្រាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក |
បណ្ដាវិនិយោគិនសុទ្ធតែវាយតំលៃខ្ពស់ចំពោះស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ វៀតណាម ព្រមទាំងអះអាងថា នឹងបន្តវិនិយោគទៅក្នុងវៀត ណាមនាពេលខាងមុខ។
ក្រុមវិនិយោគិនពោលខាងលើក៏បានលើកឡើងសំណើរមួយចំនួនចំពោះ ដំណើរការអភិវឌ្ឍន៍របស់វៀតណាមដូចជាការអភិវឌ្ឍន៍ថាមពលស្អាត។ ក្នុង កាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០នោះ វៀតណាមក៏ចាំបាច់ត្រូវផ្ដោត សំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនិងផ្លាស់ប្ដូរថ្មីច្នៃប្រឌិតផងដែរ។
ទទួលយករាល់មតិរបស់វិនិយោគិន នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា នឹងបន្តកសាងរដ្ឋាភិបាលស្អាតស្អម ស្ថាបនាអភិវឌ្ឍន៍ បម្រើ ប្រជាជននិងសហគ្រាស៕