|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងប្រធានមូលនិធិវិនិយោគ Harbinger Capital Partners LLC លោក Philip Falcone |
(VOVworld) - នាថ្ងៃទី១២ មករានៅជំនួបសន្ទនាជាមួយលោក Philip Falcone
ប្រធានមូលនិធិវិនិយោគ Harbinger Capital Partners LLC របស់អាមេរិក នាយករដ្ឋ
មន្រ្តីវៀតណាមលោក Nguyen Xuan Phuc អះអាងថា វៀតណាមយក ចិត្តទុកដាក់
ពិសេសដល់ទំនាក់ទំនងជាមួយអាមេរិកហើយមានគោលបំណង ជំរុញកិច្ចសហ
ប្រតិបតិ្តការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យពាណិជ្ជ កម្មនិងវិនិយោគ
ព្រមទាំងស្វាគមន៍និងវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគ របស់មូលនិធិ
Harbinger នៅវៀតណាមនាពេលកន្លងទៅផងដែរ។លោកនាយក រដ្ឋមន្រ្តីបានស្នើ
ឲ្យមូលនិធិ Harbinger បន្តបើកទូលាយការវិនិយោគនៅវៀត ណាម ហើយធ្វើជាស្ពាន
តភ្ជាប់ដើម្បីអង្គភាពអាជីវកម្មអាមេរិកបង្កើនថែមទៀតនូវ ការវិនិយោគនៅទីផ្សារ
វៀតណាម តាមនោះធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនង ដៃគូលើគ្រប់វិស័យ
រវាងប្រទេសទាំងពីរនាពេលខាងមុខ៕