នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែស
(VOVWORLD) - នារសៀលថ្ងៃទី៣១ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតបង់ក្លាដែស Samina Naz ដែលទើបមកបំពេញបេសកកម្មនៅវៀតណាម។
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបង់ក្លាដែសពិចារណាលើការបើកទូលាយការនាំចូលទំនិញកសិផល ជលផលនិងទំនិញប្រើប្រាស់ដែលវៀតណាមមានឧត្តមភាព។ ក្រៅពីនោះ ភាគីទាំង២អាចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អគ្គីសនី ទូរគមនាគមន៍ជាដើម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ស្ដាំ) ទទួលជួប លោក C. Brito អគ្គនាយកក្រុមហ៊ុន AB InBev
|
នារសៀលថ្ងៃដដែល ក្នុងជំនួបជាមួយលោក C. Brito អគ្គនាយកក្រុមហ៊ុន AB InBev របស់បែលហ្សិក ដែលកំពុងវិនិយោគនៅវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមទទួលស្វាគមសហគ្រាសបែលហ្សិកនិយាយរួមនិង AB InBev និយាយដោយឡែកបណ្ដាក់ទុនថែមទៀតទៅក្នុងវិស័យដ៏សមស្របនៅវៀតណាម៕