នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ នេះជាពេលវេលាដ៏សំខាន់ដើម្បី បង្ការការផ្ទុះជំងឺ Covid-19 នៅវៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តី បានសំណូមពរឲ្យកម្លាំងសុខាភិបាលប្រើប្រាស់វិធានការដ៏ល្អបំផុតក្នុងដំ ណើរការព្យាបាល ជៀសវាងហានិភ័យទៅលើអាយុជីវិតរបស់អ្នកជំងឺ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ នេះជាពេលវេលាដ៏សំខាន់ដើម្បី បង្ការការផ្ទុះជំងឺ Covid-19 នៅវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP) 

  នារសៀលថ្ងៃទី១៦មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្ដីពីវិធានការបង្ការទប់ស្កាត់ជំងឺ Covid-19។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតដល់ វេលាម៉ោង១២ ថ្ងៃទី១៦មីនា វៀតណាមមានអ្នកឆ្លងជំងឺ Covid-19 ចំនួន៥៧ នាក់ ក្នុងនោះ១៦នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយក្នុងដំណាក់កាល ដំបូងហើយ៤១នាក់កំពុងត្រូវបានព្យាបាល ក្នុងនោះមានជនវៀត ណាម២៤ នាក់ ជនបរទេស១៧នាក់។

        ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន ជម្រាបថា រដ្ឋាភិបាលកំពុងអនុវត្តវិធានការយ៉ាងខ្លាំងក្លាដើម្បីបង្ការប្រឆាំង មិនទុកឲ្យជំងឺឆ្លងទៅមនុស្សយ៉ាងច្រើន លើសលុប។ លោកនាយករដ្ឋមន្រ្តី បានសំណូមពរឲ្យកម្លាំងសុខាភិបាលប្រើប្រាស់វិធានការដ៏ល្អបំផុតក្នុងដំ ណើរការព្យាបាល ជៀសវាងហានិភ័យទៅលើអាយុជីវិតរបស់អ្នកជំងឺ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា នេះជាពេលវេលាដ៏សំខាន់ដើម្បីបង្ការ រាំងខ្ទប់ការផ្ទុះជំងឺនៅវៀតណាម ហេតុដូច្នេះ សំណូមពរឲ្យគ្រប់ក្រសួង ស្ថាប័នចូលរួមយ៉ាងប្ដូរផ្ដាច់ ដោះស្រាយយ៉ាងតឹងរឹងករណីកង្វះការទទួល ខុសត្រូវក្នុងការងារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ