នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្ដេជ្ញាចិត្តទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ Covid-19

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអាជ្ញាធរខេត្តក្រុង ត្រូវផ្អែកទៅ លើការវិវត្តន៍នៃជម្ងឺនៅតំបន់ដើម្បីអនុវត្តវិធានការធ្វើចត្តាឡីស័កឬវិធានការ រក្សាគម្លាតសង្គម មិនត្រូវការអនុវត្តការរក្សាគម្លាតសង្គមនៅតំបន់ទាំងអស់ ឬនៅតំបន់ដែលមិនកើតមានជម្ងឺ សំដៅធានាសកម្មភាពផលិតកម្មអាជីវកម្ម មិនទុកឲ្យខឿនសេដ្ឋកិច្ចត្រូវដួលរលំនោះឡើយ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្ដេជ្ញាចិត្តទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ Covid-19  - ảnh 1 នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN)

អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 កាលពីថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា ការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ Covid-19 កំពុងចាប់ផ្ដើមឈានចូលដំណាក់កាលកំពូល។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះខេត្ត ក្រុង និងមន្ទីរពេទ្យមួយ ចំនួនដែលបានចាត់បញ្ជូនក្រុមកម្មាភិបាល វេជ្ជបណ្ឌិតទៅជួយឧបត្ថម្ភនៅ តំបន់នានាដែលកំពុងកើតមានជម្ងឺ។

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអាជ្ញាធរខេត្តក្រុង ត្រូវផ្អែកទៅ លើការវិវត្តន៍នៃជម្ងឺនៅតំបន់ដើម្បីអនុវត្តវិធានការធ្វើចត្តាឡីស័កឬវិធានការ រក្សាគម្លាតសង្គម មិនត្រូវការអនុវត្តការរក្សាគម្លាតសង្គមនៅតំបន់ទាំងអស់ ឬនៅតំបន់ដែលមិនកើតមានជម្ងឺ សំដៅធានាសកម្មភាពផលិតកម្មអាជីវកម្ម មិនទុកឲ្យខឿនសេដ្ឋកិច្ចត្រូវដួលរលំនោះឡើយ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“ត្រូវតែឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព ប្ដេជ្ញា ចិត្តរាំងស្កាត់ការរីករាលដាលនៃជម្ងឺឲ្យបានល្អបំផុត។ ជាពិសេស មូល ដ្ឋានសុខាភិបាលនានាក្រោមការដឹកនាំរបស់ក្រសួងសុខា ភិបាលត្រូវចាត់ វិធានការមិនទុកឲ្យជម្ងឺផ្ទុះឡើងនៅក្នុងមន្ទីរពេទ្យបានឡើយ ដើម្បីការពារជួរ គ្រូពេទ្យ។ កំណត់និងធ្វើចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់បណ្ដាតំបន់ដែលត្រូវបាន ចាត់ទុកជាទីកន្លែងកើតមានជម្ងឺ។ ក្រៅពីនោះ ការធ្វើតេស្តយ៉ាងឆាប់រហ័ស និងសុក្រិត គឺជាកូនសោរដើម្បីរាំងស្កាត់ការរីករាលដាលនៃជម្ងឺ”។

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួងសុខាភិបាលធ្វើការ សម្របសម្រួល ជួយឧបត្ថម្ភដោយទាន់ពេលវេលាទាំងខាងមធ្យោបាយ សម្ភារៈបរិក្ខារពេទ្យ សមត្ថភាពជំនាញ និងធនធានមនុស្សសម្រាប់បណ្ដា តំបន់ដែលកំពុងកើតមានជម្ងឺ។ លោកក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំផ្នែក អប់រំនិងតំបន់ទាំងអស់ត្រូវពិចារណា ចាត់វិធានការប្រយុទ្ធប្រឆាំងជម្ងឺឲ្យ បានសមស្រប នៅពេលរៀបចំការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យនាពេលខាង មុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ