នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បំពេញដំណើរទស្សនកិច្ចការងារ នៅខេត្ត Ba Ria – Vung Tau

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាមនោះ នាថ្ងៃទី២១ កក្កដា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យមើលនិងធ្វើការនៅកំពង់ផែ អន្តរជាតិ Cai Mep។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បំពេញដំណើរទស្សនកិច្ចការងារ នៅខេត្ត Ba Ria – Vung Tau - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យមើលនិងធ្វើការនៅកំពង់ផែអន្តរជាតិ Cai Mep (រូបថត៖VOV)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាមនោះ នាថ្ងៃទី២១ កក្កដា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យមើលនិងធ្វើការនៅកំពង់ផែ អន្តរជាតិ Cai Mep។ ថ្លែងមតិនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តីបាន សំណូមពរឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនកំពង់ផែអន្តរជាតិ Cai Mep ធ្វើកំណែទម្រង់ កាត់បន្ថយបែបបទនិងពេលវេលា ជំរុញនីតិវិធីគយនិងការដឹកជញ្ជូនទំនិញឆ្លងកាត់ កំពង់ផែតាមស្មារតីច្រកទ្វារតែមួយ តាមនោះអះអាងថា វៀតណាមឆ្លើយតប យ៉ាងពេញលេញនូវបទដ្ឋានអន្តរជាតិ ជាពិសេសគឺនីតិវិធីគយ។

        ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខ ទុក្ខនិងជូនអំណោយចំពោះយុទ្ធជនពិការនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការនិងជនមានគុណូបការៈ Long Dat ខេត្ត Ba Ria-Vung Tau។ នៅទីនេះលោកនាយក រដ្ឋមន្រ្តីបានអះអាងថា៖

        “បក្ស រដ្ឋវៀតណាមចាត់ទុកគោលនយោបាយតបស្នងសងគុណជាគោល នយោបាយមួយដ៏សែនសំខាន់ក្នុងប្រព័ន្ធសុខុមាលភាពសង្គមរបស់វៀតណាម។ បក្សនិងរដ្ឋកំពុងធ្វើសុក្រិតដោយឥតឈប់ឈរនូវយន្តការ គោលនយោបាយនិង ច្បាប់ទាក់ទិនដល់បញ្ហានេះ។ ក្នុងកាលៈទេសៈដែលប្រទេសជាតិនៅមានការ លំបាកជាច្រើន ប៉ុន្តែបញ្ហាថែទាំយុទ្ធជនពិការ គ្រួសារយុទ្ធជនពលីនិងគ្រួសារ ជនមានគុណូបការៈជាភារកិច្ចសំខាន់”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ