នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ លើកទឹកចិត្តសហគ្រាសធ្វើទំនើបកម្មកសិកម្ម
(VOVWORLD) - នាយប់ថ្ងៃទី៨ ខែសីហា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងធ្វើកសិណសាក្សីនៅពិធី ប្រកាសកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនភាគហ៊ុន Hoang Anh Gia Lai (HAGL) ជាមួយក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai (THACO)។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងក្រុមហ៊ុន HAGL ជាមួយក្រុមហ៊ុន THACO (រូបថត៖ TTXVN) |
តាមនោះ THACO បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការយុទ្ធ សាស្ត្រជាមួយ HAGL ដើម្បីបណ្ដាក់ទុនចូលក្នុងក្រុមហ៊ុនភាគហ៊ុនកសិកម្មអន្តរ ជាតិ HAGL និងក្រុមហ៊ុន HAGL Myanmar Center។ ថ្លែងមតិនៅពិធីនេះ នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើគោលជំហបង្កើនការ ធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មខឿនកសិកម្មវៀតណាម ព្រមទាំងអះអាងថា កិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុនទាំងពីរនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ខឿនកសិកម្មនិងឧស្សាហកម្មនៃប្រទេសវៀតណាម កម្ពុជា និង ឡាវ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែ បង្កើតឡើងគំរូមួយអំពីការអនុវត្តបច្ចេកវិទ្យា ជឿនលឿនចូលក្នុងវិស័យកសិកម្ម ប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករដើម្បីទាក់ទាញសហគ្រាសធំៗបណ្ដាក់ ទុនចូលក្នុងវិស័យកសិកម្មទៀតផង៕