នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc វាយស្គរបើកពិធីបុណ្យ Trang An ឆ្នាំ២០១៨
(VOVWORLD) - នាថ្ងៃទី២៩ មេសា នៅមណ្ឌលរមនីយដ្ឋាន Trang An ខេត្ត Ninh Binh នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងវាយស្គរបើកពិធីបុណ្យ Trang An ឆ្នាំ២០១៨។
ក្រោមប្រធានបទ “Trang An តភ្ជាប់បេតិកភណ្ឌ” ពិធីបុណ្យឆ្នាំនេះបានរៀបចំឡើងនាចំឱកាសដែលខេត្ត Ninh Binh រំលឹកខួបលើកទី១០៥០ទិវាបង្កើតរដ្ឋ Dai Co Viet ជារដ្ឋឯករាជ្យដើមដំបូងរបស់ប្រជាជាតិវៀតណាមក្រោយរយៈពេល១០០០ឆ្នាំដែលត្រូវទន្ទ្រានកាន់កាប់ដោយសត្រូវឈ្លានពាន។
ពិធីបុណ្យ Trang An ជាឱកាសដើម្បីអប់រំអំពីប្រពៃណីស្នេហារជាតិ ស្មារតីសាមគ្គីភាព បួងសួងសុំឲ្យប្រទេសសុខសាន្តត្រាណ អាកាសធាតុអំណោយផល ប្រជាជនជួបតែសេចក្ដីសុខចម្រើន៕