នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើអោយសម្ព័ន្ធក្រុមហ៊ុន Sembcorp របស់សឹង្ហបុរីបើកពង្រីកសកម្មភាពវិនិយោគនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣នៅសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Neil McGregor ប្រធាននិងជានាយក ប្រតិបតិ្តនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម Sembcorp ដែលជាសហគ្រាសមួយក្នុង ចំណោមសហគ្រាសនាំមុខគេក្នុងការវិនិយោគចូលមកវៀតណាម ដោយបណ្ដាក់ ទុនចូលក្នុងមណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី (VSIP) ចំនួន៩កន្លែង បង្កើតការងារធ្វើសម្រាប់មនុស្សប្រមាណ២សែននាក់។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើអោយសម្ព័ន្ធក្រុមហ៊ុន Sembcorp របស់សឹង្ហបុរីបើកពង្រីកសកម្មភាពវិនិយោគនៅវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក Neil McGregor ប្រធាននិងជានាយក ប្រតិបតិ្តនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម Sembcorp (រូបថត៖ VGP)


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា Sembcorp នឹងជំរុញដំណើរការនៃគម្រោង VSIP នៅតំបន់ប៉ែកខាងលិច ភូមិភាគខាងត្បូងនិងតំបន់ Tay Nguyen របស់វៀតណាម។ លោកនាយករដ្ឋមន្រ្តី ក៏ស្នើអោយសម្ព័ន្ធក្រុមហ៊ុននេះជំរុញដំណើរការនៃគម្រោង វិនិយោគចូលក្នុងវិស័យថាមពលស្អាតនៅវៀតណាម ក្នុងនោះមានថាមពលខ្យល់និងថាមពល ព្រះអាទិត្យ ដោយសារតែនេះជាឧត្តមភាពនិងសក្ដានុភាពរបស់វៀតណាម។

        ដោយយល់ព្រមជាមួយសំណើររបស់លោកនាយករដ្ឋមន្រ្តីស្ដីពីការបើកពង្រីកសកម្មភាពនៅវៀតណាម លោក Niel McGregor បានអោយដឹងថា សម្ព័ន្ធក្រុម ហ៊ុនកំពុងត្រួតពិនិត្យលើទីកន្លែងថ្មីមួយចំនួននៅវៀតណាម ដើម្បីកសាងមណ្ឌល VSIP បន្ថែមទៀត ព្រមទាំងកំពុងពន្លឿនការវិនិយោគនៅវៀតណាមក្នុងវិស័យ ថាមពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ