នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបើកពិធីបុណ្យផ្កាក្ងោកក្រហម២០១៨

(VOVWORLD) - នាយប់ថ្ងៃទី១២ ឧសភា នៅទីក្រុងហាយហ្វុង ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីសិល្បៈបើកពិធីបុណ្យផ្កាក្ងោកក្រហមឆ្នាំ២០១៨ ក្រោមប្រធានបទ “ហាយហ្វុងឈានទៅនាយសមុទ្រ”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមបើកពិធីបុណ្យផ្កាក្ងោកក្រហម២០១៨ - ảnh 1

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងអបអរសាទរបក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុង។

        ពិធីបុណ្យផ្កាក្ងោកក្រហមឆ្នាំ២០១៨ជាព្រឹត្តិការណ៍ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយថែមទៀតទៅកាន់មិត្តភក្តិជាតិនិងអន្តរជាតិអំពីទឹកដី មនុស្សហាយហ្វុង សំដៅជំរុញខ្លាំងការទាក់ទាញទុន កសាងពាណិជ្ជសញ្ញានិងអភិវឌ្ឍន៍ផ្នែកទេសចរណ៍ បង្កើតឡើងបរិយាកាសសប្បាយរីករាយ លើកកំពស់គុណភាពជីវភាពរស់នៅខាងស្មារតីរបស់ប្រជាជន។

        ថ្លែងមតិក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាយហ្វុងលោក Nguyen Van Tung បានអះអាងថា  រហូតមកដល់ពេលនេះ ទីក្រុង ហាយហ្វុងបានសម្រេចរួចរាល់នូវសំណង់សំខាន់ៗជាច្រើនដូចជា៖ ផ្លូវហាយវែ Ha Noi – Hai Phong អាកាសយានដ្ឋានអន្តរជាតិ Cat Bi ស្ពានវែងបំផុតនៅវៀតណាម Tan Vu – Lach Huyen និងកំពង់ផែច្រកទ្វារអន្តរជាតិ Hai Phong ជាដើម។ ទីក្រុងហាយហ្វុងនាបច្ចុប្បន្នបានក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញរបស់សម្ព័ន្ធសេដ្ឋកិច្ចធំៗនៅក្នុងនិងក្រៅប្រទេស ដែលមកវិនិយោគចូលក្នុងគម្រោងការណ៍ថ្នាក់ជាតិនិងតំបន់ជាច្រើន ដោយផ្តោតទៅលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សុខាភិបាលនិងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ