នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្តីពីការអនុវត្តភារកិច្ចឆ្នាំសិក្សាថ្មី ២០១៩-២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំសន្និសីទបូកសរុបឆ្នាំសិក្សា ២០១៨-២០១៩ និងអនុវត្តន៍ភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០។
នាយករដ្ឋមន្រ្តីលោក  Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្តីពីការអនុវត្តភារកិច្ចឆ្នាំសិក្សាថ្មី ២០១៩-២០២០  - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងក្នុងកិច្ចប្រជុំ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទនេះ។ នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលបានមានប្រសាសន៍ថា នឹងដាក់ចេញនូវដំណោះស្រាយសំខាន់ៗចំនួន ៥ នៅក្នុងឆ្នាំសិក្សា ២០១៩-២០២០ ក្នុងនោះបានផ្តោតសំខាន់លើការអភិវឌ្ឍប្រភពធនធានមនុស្សរបស់ផ្នែកផងដែរ។ ស្តីពីភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៩-២០២០,  រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Phung Xuan Nha បានអោយដឹងថា៖ “ផ្នែកទាំងមូលបន្តអនុវត្តតាមដំណើរការដែលមានក្រុមភារកិច្ចចំបាច់ចំនួន ៩ និងដំណោះស្រាយជាមូលដ្ឋានចំនួន ៥ ដែលបានដាក់ចេញ ដោយប្តេជ្ញាជំនះពុះពារនិងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋានក្នុងបញ្ហាការអប់រំនិងការបណ្តុះបណ្តាល ដែលសង្គម កំពុងមានការយកចិត្តទុកដាក់ ក្នុងនោះ សង្កត់ធ្ងន់លើការអនុវត្តយ៉ាងល្អ ក្រុមភារកិច្ចសំខាន់ៗចំនួន ០៥ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ