នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្តីពីការអនុវត្តភារកិច្ចរបស់ធនាគារក្នុងឆ្នាំ ២០២១

(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសន្និសីទស្តីពីការអនុវត្តភារកិច្ចនៃវិស័យធនាគារឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ២៦ ធ្នូ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក វិស័យធនាគារមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានបំពេញការងារប្រកបដោយជោគជ័យ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទស្តីពីការអនុវត្តភារកិច្ចរបស់ធនាគារក្នុងឆ្នាំ ២០២១ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងតំណាងដែលចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ VGP)

នៅឆ្នាំ ២០២០ ទោះបីមានបញ្ហាប្រឈមជាច្រើន ជាពិសេសការរីករាលដាល នៃជំងឺរាតត្បាតកូវីដ - ១៩ ក៏ដោយ ប៉ុន្តែ វិស័យធនាគារបានចូលយ៉ាងឆាប់សហ័ស ជាមួយនឹងស្មារតី “ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ដូចជាការប្រ ឆាំងនឹងសត្រូវអញ្ជឹង”។ ទន្ទឹមជាមួយគ្នានោះ ផ្នែកធនាគាតែងតែ មានដំណោះស្រាយយ៉ាងសកម្ម ដើម្បីឆ្លើយតប នឹងផលប៉ះពាល់ នៃជំងឺរាតត្បាត កូវីដ ១៩ ព្យុះទឹកជំនន់ ជំនះការលំបាកនិងជួយឧបត្ថម្ភដល់សេដ្ឋកិច្ច។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យផ្នែកធនាគារ គណនាកំណើនឥណទាននៅឆ្នាំ ២០២១ ពីព្រោះសម្រាប់ប្រទេសវៀតណាម ឥណទាននៅតែជាបណ្តាញដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍។ តាមនោះ ចាំបាច់ត្រូវផ្តោតលើការធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័នរូបិយវត្ថុ ឥណទាននិងធនាគារ ស្របតាមតម្រូវការអភិវឌ្ឍន៍នៅក្នុងដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ បន្តការគ្រប់គ្រងឧបករណ៍ គោលនយោបាយរូបិយវត្ថុយ៉ាងសកម្ម និងសម្របសម្រួលយ៉ាងបត់បែន ជាមួយគោលនយោ បាយសារពើពន្ធនិងគោលនយោបាយផ្សេងទៀត ដើម្បីគ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ដែលមានធនាគារពាណិជ្ជកម្មមួយចំនួនស្ថិតក្នុងលំដាប់កំពូលនៃធនាគារធំបំផុត មានគុណភាពល្អបំផុត និងមានប្រសិទ្ធភាពបំផុតនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ