នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំរបស់ អចិន្ត្រៃយ៍រដ្ឋាភិបាល

(VOVWORLD) - នៅទីនេះ លោក Nguyen Xuan Phuc បានវាយតំលៃថា ការងារបម្រើបុណ្យ Tet ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស ទាន់ពេលវេលា ដោយមានការទទួលខុសត្រូវ។ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំរបស់ អចិន្ត្រៃយ៍រដ្ឋាភិបាល - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី២១ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់អចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័នមួយចំនួន ស្ដីអំពីស្ថានភាពក្នុងបុណ្យ Tet ប្រពៃណី ឆ្នាំច សំរឹទ្ធស័ក្រ២០១៨។ នៅទីនេះ លោក Nguyen Xuan Phuc បានវាយតំលៃថា ការងារបម្រើបុណ្យ Tet ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស ទាន់ពេលវេលា ដោយមានការទទួលខុសត្រូវ។ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ។ មុខសញ្ញាគោលនយោបាយ ជនរួមជាតិជាជនជាតិភាគតិច ជនរួមជាតិនៅតំបន់ ឆ្ងាយដាច់ស្រយាលនិងជនក្រីក្រត្រូវបានយកចិត្តទុកដាក់ ថែទាំយ៉ាងហ្មត់ចត់។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចេញសារ ទូរលេខដាស់តឿនការអនុវត្តភារកិច្ចក្រោយពីបុណ្យ Tet ប្រពៃណី។ តាមនោះ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលសំណូមពរឲ្យក្រសួង ស្ថាប័ន តំបន់ សម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុនរដ្ឋទាំងអស់ លើកកំពស់ការទទួលខុសត្រូវ ប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងតាំងពី ដើមឆ្នាំថ្មីអនុវត្តន៍បណ្ដាភារកិច្ច និងការងារ ដែលត្រូវបានដាក់ចេញ។

        លោកនាយករដ្ឋមន្រ្តីសំណូមពរឲ្យក្រសួង ស្ថាប័ន តំបន់ នានាពង្រីកនូវ កម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល រួមកម្លាំងឧស្សាហ៍ព្យាយាមអនុវត្តប្រកប ដោយជោគជ័យនូវភារកិច្ចទាំងអស់ក្នុងឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ