នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមដើម្បីបម្រើមហាសន្និបាតលើកទី ១៣ របស់បក្ស
(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែសីហា នៅទីស្នាក់ការដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុគណៈកម្មាធិការសេដ្ឋកិច្ច-សង្គមដើម្បីបម្រើមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី ១៣។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំ |
ចូលរួមក្នុងកិច្ចប្រជុំនេះមានវត្តមានឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hue និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុគណៈកម្មាធិការផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងថា ដំបូងបង្អស់ សេចក្តីព្រាងនេះបានប្រកាន់ខ្ជាប់ នូវសេចក្តីព្រាងដែលត្រូវបានអនុម័តជាមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការដែលបានដាក់ចេញ។ យោងតាមលោកនា យករដ្ឋមន្រ្តីថា ស្ថានភាពនៅក្នុងតំបន់និងសមុទ្រខាងកើត មានភាពស្មុគស្មាញ ស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចគួរតែពិចារណាដើម្បីដាក់បញ្ហានេះទៅក្នុងសេចក្តីព្រាងរបាយការណ៍។
លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិកនៃអនុគណៈកម្មាធិការទទួលយករាល់មតិយោបល់របស់អ្នកវិទ្យាសាស្ត្របន្ថែមទៀត ដោយសិក្សាស្រាវជ្រាវលើវិស័យនីមួយៗបន្ថែមទៀត៕