នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីចង់អោយប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ជំរុញទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀត។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត លោក Pereric Hogberg (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ៣១ ខែកក្កដា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Pereric Hogberg ក្នុងឱកាសមកជម្រាបលាបញ្ចប់បេសកម្មការទូតនៅវៀតណាម។
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតស៊ុយអែតបានលើកឡើងថា រលកនៃសហគ្រាស ស៊ុយអែតដែលចាប់អារម្មណ៍លើវៀតណាមគឺច្បាស់ណាស់ហើយ ហើយសហគ្រាសទាំងអស់នេះចង់វិនិយោគនៅវៀតណាមលើវិស័យជាច្រើនដែរ។ ស៊ុយអែតក៏ទទួលស្គាល់ថា អាជីវកម្មវៀតណាមកាន់តែច្រើនឡើងៗ ដែលចាប់អារម្មណ៍ទៅលើទីផ្សារស៊ុយអែត។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើអោយភាគីទាំងពីរ ជំរុញថែមទៀត កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគ ជាពិសេសក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតែម្តង។ ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីចង់អោយប្រទេសទាំងពីរជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ដើម្បីធ្វើជាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀត៕