នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ស្ដាំ)ទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win 

(VOVworld) - នារសៀលថ្ងៃទី១០ មេសា នៅរដ្ឋធានីហាណូយ អញ្ជើញទទួល
ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win ក្នុងឱកាសទើបនឹងបាន
ទទួលបេសកកម្មនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan
Phuc បានសំដែងគោលបំណងថា ក្នុងអាណត្តិបេសកកម្មនេះ លោកឯកអគ្គរដ្ឋទូត
បន្តរួមវិភាគទានទៅក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជំរុញគំរោង
ការណ៍វិនិយោគនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kyaw Soe Win បានឲ្យដឹងថា វៀតណាមជាប្រទេស
ដែលមានឧត្តមភាពលើវិស័យផលិតកម្មកសិកម្ម ហេតុនេះហើយ មីយ៉ាន់ម៉ាមាន
គោលបំណងថា វៀតណាមបន្តសហប្រតិបតិ្តការនិងចែករំលែកបទពិសោធន៍
ដើម្បីជួយមីយ៉ាន់ម៉ាអភិវឌ្ឍន៍ថែមទៀតក្នុងវិស័យនេះ។លោកឯកអគ្គរដ្ឋទូតមាន
គោលបំណងថា​ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ
មួយថ្ងៃ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Kyaw Soe Win - ảnh 2
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតកាតា Mohamed Ismail Al Emadi

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានអញ្ជើញ
ទទួលជួបសន្ទនាជាមូយឯកអគ្គរដ្ឋទូតកាតាប្រចាំនៅវៀតណាមលោក Mohamed
 Ismail Al Emadi។នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបង្កើនការ
ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Mohamed Ismail Al Emadi បានសំដែងក្ដីសង្ឃឹម
ថាទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេល
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ