នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើការជាមួយក្រុមពិគ្រោះ យោបល់សេដ្ឋកិច្ច

(VOVWORLD) - ក្នុងជំនួបធ្វើការជាមួយក្រុមពិគ្រោះយោបល់សេដ្ឋកិច្ចនាព្រឹកថ្ងៃទី២៣ ធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឲ្យដឹងថា ក្នុងឆ្នាំ២០១៨ ប្រសិនបើមិនទទួលបានកំណើន ដោះស្រាយបញ្ហាការងារធ្វើមិន បានល្អ ហើយការងារនាំចេញក៏មិនល្អដែរ គឺនឹងបង្កឡើងការលំបាកសំរាប់ខឿន សេដ្ឋកិច្ច។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញធ្វើការជាមួយក្រុមពិគ្រោះ យោបល់សេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

បណ្ដាសមាជិកក្រុមពិគ្រោះយោបល់ចាត់ទុកថា ក្នុងឆ្នាំ២០១៨ ដើម្បី លើកកំពស់ប្រសិទ្ធភាពនៃក្បាលម៉ាស៊ីន គឺត្រូវដាក់សម្ពាធពីសង្ខាងជាច្រើន ក្នុងនោះមានសម្ពាធពីការបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីទៅលើ រដ្ឋមន្រ្តី សម្ពាធពីសារព័ត៌មានទៅលើក្បាលម៉ាស៊ីន។ ទន្ទឹមនឹងនោះ ត្រូវធ្វើ វិសោធនកម្មច្បាប់ដីធ្លី ដើម្បីជំរុញការអភិវឌ្ឍន៍កសិកម្មដោយបច្ចេកវិទ្យាខ្ពស់។ ក្រុមពិគ្រោះយោបល់ក៏បានស្នើឲ្យបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់វិស័យទេសចរណ៍ ក្នុងនោះផ្តោតសំខាន់ទៅលើការលើកលែងទិដ្ឋាការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ