នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អនុម័តលើគម្រោងរៀបចំមហា សន្និបាតតំណាងបណ្ដាជនជាតិភាគតិច
(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានចុះហត្ថ លេខាលើសេចក្ដីសម្រេចអនុម័តលើគម្រោងរៀបចំមហាសន្និបាត តំណាងបណ្ដាជនជាតិភាគតិចថ្នាក់ស្រុកនិងខេត្តលើកទី៣ឆ្នាំ២០១៩ និងមហា សន្និបាតតំណាងបណ្ដាជនជាតិភាគតិចទូទាំងប្រទេសលើកទី២ឆ្នាំ២០២០។
គោលដៅនៃមហាសន្និបាតគឺ បន្តអះអាងនិងកត់សម្គាល់នូវការរួមវិភាគទានដ៏ ធំធេងរបស់សហគមន៍បណ្ដាជនជាតិភាគតិចក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អនុវត្តន៍ គោលនយោបាយជនជាតិ កសាង ការពារមាតុប្រទេសនិងធ្វើសមាហរណកម្មអន្តរជាតិ។ បណ្ដាតំណាង ចូលរួមមហាសន្និបាតត្រូវជាបុគ្គលគំរូដែលតំណាងឲ្យជនជាតិភាគតិចទាំង៥៣ ក្នុងទូទាំងប្រទេស៕