នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អញ្ជើញ ​ចុះសួរសុខទុក្ខនិងជូន​អំណោយ​ដល់​ អ្នកជំងឺកុមារ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា​

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែឧសភា ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា និងខែធ្វើសកម្មភាពសម្រាប់កុមារ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគលអំណោយដល់កុមារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារមជ្ឈិម ។ 
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អញ្ជើញ ​ចុះសួរសុខទុក្ខនិងជូន​អំណោយ​ដល់​ អ្នកជំងឺកុមារ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា​ - ảnh 1នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អញ្ជើញ ចុះសួរសុខទុក្ខ និងជូនអំណោយដល់ អ្នកជំងឺកុមារ នៅមន្ទីរពេទ្យកុមារមជ្ឈិម (រូបថត៖ Duong Giang/ TTXVN)

អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានលើកច្បាស់ថា ការគ្រប់គ្រងជំងឺកូវីដ-១៩ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងនៃប្រទេសទាំងមូល រួមទាំងក្រុមគ្រូពេទ្យនៅទូទាំងប្រទេសផងដែរ។ នៅពេលដែលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងរួចរាល់ គួរតែយកចិត្តទុកដាក់បន្ថែមទៀតលើកុមារ ជាពិសេសគឺការពិនិត្យ ព្យាបាល និងថែទាំសុខភាពសម្រាប់កុមារ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា មន្ទីរពេទ្យនឹងបន្តលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ពេទ្យ រក្សាចំណងសាមគ្គីភាពនិងឯកភាព នាំឲ្យមន្ទីរពេទ្យបន្តអភិវឌ្ឍតាមតម្រូវការរបស់មន្ទីរពេទ្យខ្សែខាងលើ ដែលជាមន្ទីរពេទ្យគំរូ ដើម្បីរួមចំណែកក្នុងការថែទាំសុខភាពកុមារឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ