នាយករដ្ឋមន្រ្តីវៀតណាមចាប់ផ្តើមដំណើរស្សនកិច្ចជាផ្លូវការនៅប្រទេស ឥណ្ឌា


នាយករដ្ឋមន្រ្តីវៀតណាមចាប់ផ្តើមដំណើរស្សនកិច្ចជាផ្លូវការនៅប្រទេស ឥណ្ឌា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee បានជួបសន្ទនានាថ្ងៃទី១៥កញ្ញាឆ្នាំ២០១៤ (VOV)



         Vovworld-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra
Modi នាព្រឹកថ្ងៃទី២៧តុលានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង
លោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ចើញទៅ
បំពេញទស្សនកិច្ចនៅឥណ្ឌាក្នុងរយៈពេល២ថ្ងៃ។ថ្ងៃត្រ​ង់ទី២៧តុលា នាយករដ្ឋមន្រ្តី
វៀតណាម​លោកNguyen Tan Dungលោក​ជំទាវនិងវគណះប្រតិភូជាន់ខ្ពស់រដ្ឋាភិ
បាលវៀតណាមបានមកដល់ទីក្រុងBohgaya រដ្ឋBiharចាប់ផ្តើមដំណើរស្សនកិច្ចជា
ផ្លូវការនៅប្រទេសឥណ្ឌា។ដំណើរទស្សនកិច្ចលើកនេះនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី
 Nguyen Tan Dung សំដៅរឹតបន្តឹងថែមទៀតទំនាក់ទំនងទំនុកទុកចិត្តនិងជំរុញលើ
គ្រប់វិស័យទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាលើគ្រប់វិស័យ ពិសេស
គឺកិច្ចសហប្រតិបត្តិការការពារជាតិសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា នាយករដ្ឋមន្ត្រីទាំងពីររូបនឹង
អនុវត្តគោលដៅបង្កើនតំលៃពាណិជ្ជកម្មទ្វេភាគីពី៨ពាន់លានឡើងដល់១៥ពាន់
លានដុល្លារអាមេរិកនាឆ្នាំ២០២០ ពហុបែបប្រភពផ្គត់ផ្គងវត្ថុធាតុដើមសំរាប់ផ្នែក
ឧស្សាហកម្មវៀតណាម។ ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung នឹងប្រមូលផ្ដុំជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងថែមតៀតរវាង
ប្រទេសទាំងពីរក្នុងវិស័យវប្បធម៍អប់រំ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងរួម
ជាមួយសមាជិករដ្ឋាភិបាលថ្មីរបស់ឥណ្ឌាផ្លាស់ប្តូរបញ្ហាដំបន់និងអន្តរជាតិដែលយក
ចិត្តទុកដាក់ដូចគ្នាក៏ដូចជាឯកភាពទស្សនៈវិធានការសំដៅបង្កើនកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរដោយមានការប្តេជ្ញាចិត្តរក្សាសន្តិភាពស្ថិរភាពកំណើននិងសម្បូ
ររុងរឿងនៅទ្វីបអាស៊ី។នារសៀលថ្ងៃដដែល លោកNguyen Tan Dung បានចាកចេញពីទីក្រុងBohgayaទៅកាន់រដ្ឋធានីញូវដែល្លី។លោកបានជួបប្រាស្រ័យជាមួយដំណាងនៃ
សម្ព័ន្ឋក្រុមហ៊ុនសេដ្ឋកិច្ចធំៗរបស់ឥណ្ឌានិងចូលរួមវេទិការអអ្គភាពងាជីវកម្មវៀតណាម
-ឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ