នាយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស

(VOVworld) - នារសៀលថ្ងៃទី១០ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស
លោក Abdul Hamid ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត
ណាម។នៅទីនេះ លោក Nguyen Tan Dung បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹង
ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមជាមួយរដ្ឋាភិបាលបង់ក្លាដែសអនុវត្ត
ប្រកបដោយប្រសិទ្ធិភាពនូវរាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរ ទទួលបានក្នុង
ដំណើរទស្សនកិច្ចលើកនេះ។ភាគីទាំងពីបានឯកភាពថា នឹងខិតខំប្រឹងប្រែង
បង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពីចំនួន៨០០លានដុល្លាអាមេរិកនាឆ្នាំ២០១៤
ឡើងចំនួន១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៦។
នាយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និងប្រធានាធិបតីបងក្លេដែសលោក Abdul Hamid (រូបថត៖VGP)

ប្រធានាធិបតី Abdul Hamid បានចែករំលែកជាមួយការព្រួយបារម្ភដ៏ជ្រាលជ្រៅ
របស់វៀតណាមនិងអាស៊ានចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាង
កើត។លោកក៏បានអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិ
សុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតក៏
ដូចជា ការដោះស្រាយជំលោះនានានៅសមុទ្រដោយឈរលើមូលដ្ឋានច្បាប់
អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។លោក
Abdul Hamid ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការអនុវត្តយ៉ាងពេញលេញ
នូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) និងឆ្ពោះទៅ ការកសាងក្រមប្រតិបតិ្តតំបន់នៅសមុទ្រខាងកើត (COC)
 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ