|
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងប្រធានរដ្ឋសភាស៊ុយអែតលោក Urban Ahlin (រូបថត៖VGP)
|
(VOVworld) - នារសៀលថ្ងៃទី១ មេសា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត
លោក Urban Ahlin ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមបន្ទាប់ពី ចូលរួមមហាសន្និបាត IPU ១៣២។នៅទីនេះ លោក Nguyen Tan Dung បានអះអាង
ថា វៀតណាមមានគោលបំណងរួមជាមួយស៊ុយអែត ខិតខំប្រឹងប្រែងបង្កើនទំនាក់ ទំនងរវាងប្រទេសទាំង២ឡើងដំណាក់កាលសហប្រតិបតិ្តការថ្មីប្រកបដោយជាក់
ស្ដែងនិងប្រសិទ្ធភាព សក្តិសមទៅនឹងសក្ដានុភាពនិងបំណងប្រាថ្នារបស់ភាគីទាំង
២។ក្រៅពី កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ប្រទេស
ទាំង២ ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យផ្សេងៗទៀតដូចជា ទប់ទល់ទៅ
នឹងបំរ៉ែបំរួល អាកាសធាតុ ថែទាំសុខាភិបាល កសាងនិតិរដ្ឋ និងគាំទ្រគ្នាទៅវិញ
ទៅមកនៅវេទិការ ពហុភាគីនិងអង្គការអន្តរជាតិនានា។លោកនាយករដ្ឋមន្រ្តីក៏
បានស្នើរឲ្យស៊ុយអែតជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
រវាងប្រទេសទាំង២យ៉ាងឆាប់ រហ័សផងដែរ។
រីឯខ្លួនវិញ លោក Urban Ahlin បានឲ្យដឹងថា ស៊ុយអែតគាំទ្រយ៉ាងខ្លាំងក្លាចំពោះការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA រវាងប្រទេសទាំង២ ព្រមទាំងស្នើរឲ្យភាគី
ទាំង ២បន្តកិច្ចសហការ គាំទ្រគ្នាទៅវិញទៅមកនៅវេទិការពហុភាគីនានា និងការ
ឈរឈ្មោះ ក្នុងស្ថាប័ន អង្គការសំខាន់ៗនៃអ.ស.ប។
|
លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vnukov Konstatin Vasilievich (រូបថត៖VGP)
|
នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនាជា
មួយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Vnukov Konstantin Vasilievich។
នៅទីនេះ លោក Nguyen Tan Dung បានអះអាងថា វៀតណាមមានគោលបំណង
សំរេច កិច្ចព្រមព្រៀងពន្ធជាមួយសម្ព័ន្ធភាពរុស្ស៊ី កាហ្សាក់ស្ថាននិងបេឡារុស
ក៏ដូចជាបង្កើន កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ីលើ
គ្រប់វិស័យ។ឯកអគ្គរដ្ឋ ទូត Vnukov Konstantin Vasilievich បានអះអាងថា ក្នុង
អាណត្តិរបស់ខ្លួននៅ វៀតណាម នឹងខំប្រឹងប្រែងដើម្បីអនុវត្តល្អនូវភារកិច្ចទាំង
ឡាយដែលបានប្រគប់ជូន៕