នាយករដ្ឋមន្រ្តីវៀតណាម​ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល​ប្រចាំខែមិនា​តាមរយៈអនឡាញ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការដាក់នៅដាច់ដោយឡែកសង្គមគឺជាស្ថានភាពគតិយុត្តិ ដែលមិនខុសច្បាប់ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។
នាយករដ្ឋមន្រ្តីវៀតណាម​ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល​ប្រចាំខែមិនា​តាមរយៈអនឡាញ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិនាតាមរយៈអនឡាញ (រូបថត៖ VGP)

នាថ្ងៃទី ១ ខែមេសានាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំកិច្ចប្រជុំប្រចាំខែមិនា ឆ្នាំ ២០២០ ក្នុងបរិបទដែលជំងឺរាតត្បាត Covid – 19 បានឈានចូលដំណាក់កាលថ្មី ដោយដាក់ចេញគោលនយោបាយសម្រេចកំណត់ដ៏សំខាន់ៗ ដែលប្រជាជនមានការយកចិត្តទុកដាក់។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅតាមរយៈអនឡាញ ដែលមានការចូលរួមរបស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា។

នៅក្នុងកិច្ចប្រជុំនេះ ទាក់ទងនឹងខ្លឹមសារនៃសារាចរលេខ ១៦ ដែលតម្រូវឱ្យដាក់នៅដាច់ដោយឡែកសង្គមនោះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការដាក់នៅដាច់ដោយឡែកសង្គមគឺជាស្ថានភាពគតិយុត្តិ ដែលមិនខុសច្បាប់ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ ការដាក់នៅដាច់ដោយឡែកសង្គមមិនមែនជាការហាមប្រាមចរាចរណ៍ ហើយមិនទាន់ជាការបិទសង្គម ពោលគឺដាក់កំហិតការធ្វើចរាចរណ៍ជាអតិបរមាតែប៉ុណ្ណោះ។ ក្នុងដំណាក់កាល ដាក់ឲ្យនៅដាច់ដោយឡែកសង្គម គឺត្រូវរក្សាការធ្វើចរាចរណ៍ទំនិញ ផលិតកម្មប្រកបដោយសុវត្ថិភាព ជាពិសេសគឺទំនិញចាំបាច់ សំភារៈ បរិក្ខាពេទ្យ ទំនិញនាំចេញ ជាពិសេសគឺការនាំចេញតាមផ្លូវគោក និងផ្លូវសមុទ្រ។ ធានាការធ្វើការនៅផ្ទះ ប្រកបដោយគុណភាពល្អ។ ទាំងនេះគឺជាការងារចាំបាច់ក្នុងរយៈពេល ១៥ ថ្ងៃខាងមុខ ចាប់ពីថ្ងៃទី ១ ខែមេសាមក ព្រោះថា នេះគឺជាដំណាក់កាលមាសក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងកាត់បន្ថយការឆ្លងរាលដាលក្នុងសហគមន៍។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ខ្ញុំស្នើឲ្យប្រជាពលរដ្ឋគ្រប់រូបរាយការណ៍សុខភាពស្ម័គ្រចិត្តយ៉ាងសកម្ម

ការពារខ្លួនឯង ការពារក្រុមគ្រួសារខ្លួនឯង ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាមួយស្ថាប័នមានសមត្ថកិច្ច។ ខ្ញុំស្នើឲ្យថ្នាក់ដឹកនាំសហគ្រាស និងមូលដ្ឋានធ្វើអាជីវកម្មត្រូវទទួលខុសត្រូវក្នុងការអនុវត្តវិធានការណ៍បង្ការ ទប់ស្កាត់ជំងឺនៅតាមអង្គភាពរបស់ខ្លួន ធានាសុខភាព និងសុវត្ថិភាពជូនប្រជាជន។ ខ្ញុំរំលឹកម្ដងទៀតថា ក្នុងរយៈពេល ១៥ ថ្ងៃខាងមុខ នឹងកំណត់ថា តើជំងឺរាតត្បាតនេះអាចផ្ទុះឡើងនៅវៀតណាម ដែរ ឬអត់។ ហេតុដូចច្នេះហើយ ស្មារតីរួមគឺ មនុស្សម្នាក់ៗ ផ្ទះនីមួយៗ សហគ្រាស់នីមួយៗ វិថី ភូមិ ឃុំ ស្រុក ទីក្រុងនីមួយគឺសុទ្ធតែជាកំពែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយប្រជាជនម្នាក់ៗជាយុទ្ធជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ