នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយបណ្តា ព្រឹទ្ឋសមាជិកអាមេរិក៊
(VOVWORLD) /  
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្តាំ)បានទទួលជួបសន្ទនាជាមួយ
ព្រឹទ្ឋសមាជិកអាមេរិកលោក John Mc Cain (រូបថតVNA)
|
Vovworld-នារសៀលថ្ងៃទី៨សីហានៅរដ្ឋធានីហាណូយ(វៀតណាម) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយបណ្តាព្រឹទ្ឋសមាជិក
អាមេរិកលោក John Mc Cain សមាជិកគណះកម្មាធិការកិច្ចការបរទេសនិង ព្រឹទ្ឋសមា
ជិកអាមេរិកលោក Sheldon White House ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ
ប្រទេសវៀតណាម។ លោក Nguyen Tan Dungបានវាយតំលៃខ្ពសើចំពោះការរួមវិភាគ
ទានរបស់លោកទាំង២រូបនេះក្នុងការបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាង
ប្រទេសទាំង២។ លោកនាយករដ្ឋមន្រ្តីបានស្នើរថា៖អាមេរិកគាំទ្រវៀតណាមក្នុងការ
ចរចារស្តីពី កិច្ចព្រមព្រៀងTPP។តាមលោកថាការឆាប់សម្រេចកិច្ចព្រមព្រៀងនេះនឹង
បើកចេញឱកាសជាច្រើនក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។វៀតណាម
មានបំណងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យយោធាសន្តិសុខ
ហើយស្នើរឲ្យភាគីអាមេរិកជួយហវៀតណាមបង្កើនសម្ថភាពការពារអធិបតេយ្យភាព។
ស្តីពីបញ្ហាសសិទ្ឋិមនុស្សលោក Nguyen Tan Dungអះ អាងថា៖វៀតណាមកំពុងខំប្រឹង
ប្រែដើម្បីធានាសិទ្ឋិនេះកាន់តែបានល្អពី១ថ្ងៃទៅ១ថ្ងៃ។លោកអោយដឹងថែមទៀតថា៖សភាពការណ៍សិទ្ឋិមនុស្សនៅប្រទេសវៀតណាមត្រូវបានកែលំអរពី១ថ្ងៃទៅ១ថ្ងៃ។
លោកព្រឹទ្ឋសមាជិកអាមេរិក John Mc Cain អះអាងថា៖លោក រួមជាមួយលោព្រឹទ្ឋ
សមាជិកSheldon White Houseនឹងស្នើររដ្ឋសភាអាមេរិកឆាប់លុបបំបាត់ចោលបទ
ហាមឃាត់លក់អាវុធសំរាប់វៀតណាម។លោកទាំង២រូបអោយដឹងថែមទៀតថា៖អាមេរិកមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យ
សន្តិសុខនាវាចរណ៍និងការពារបរិស្ថានទៀតផង៕
-VOVWORLD