នាយករដ្ឋមន្រ្តីវៀតណាមផ្ញើសារលិខិត អំណរសាទរ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន
|
រូបថត VOV |
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung ទើបនឹងបានផ្ញើ់សារលិខិតអំណរសាទរ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន។ ក្នុងសារលិខិតនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានផ្ញើសេចក្ដីជូនពរ ចំពោះគណបក្សប្រជាជនកម្ពុជាជាភាតរះ និងនាយករដ្ឋមន្ត្រី សម្ដេចហ៊ុនសែន ដែលបានរៀបចំការបោះឆ្នោតរដ្ឋសភា នីតិកាលទី៥ ប្រកបដោយជោគជ័យ និងដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតនេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសម្ដែងជំនឿជឿជាក់ថា÷ ដោយផ្អែកទៅលើលទ្ធផលនៃការបោះឆ្នោតលើកនេះ រដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងត្រូវបានបង្កើតយ៉ាងឆាប់ៗ ដើម្បីស្ថិរភាពនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា រួមចំណែកយ៉ាងសកម្មចូលក្នុងសន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ៕