នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការប្រឡងប្រណាំងស្នេហាជាតិត្រូវតែបង្កើតឡើងកម្លាំងចលករថ្មី

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃចលនា ប្រឡងប្រណាំងស្នេហាជាតិក្នុងឆ្នាំ២០១៩ដែលបានរួមចំណែកដោយផ្ទាល់ទៅក្នុងលទ្ធផលហួសពីគោលដៅគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ លើកកំពស់ កម្លាំងសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាកិត្យានុភាពអន្តរជាតិ របស់វៀតណាមផងដែរ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការប្រឡងប្រណាំងស្នេហាជាតិត្រូវតែបង្កើតឡើងកម្លាំងចលករថ្មី - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VGP) 

  នាព្រឹកថ្ងៃទី២០កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-ជូនរង្វាន់ មជ្ឈឹមបានអញ្ជើញធ្វើជាប្រធាននៅកិច្ចប្រចុំវាយតម្លៃចំពោះលទ្ធផលការងារក្នុងឆ្នាំ២០១៩និងភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២០។

        លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃចលនា ប្រឡងប្រណាំងស្នេហាជាតិក្នុងឆ្នាំ២០១៩ដែលបានរួមចំណែកដោយផ្ទាល់ទៅក្នុងលទ្ធផលហួសពីគោលដៅគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិក្នុងឆ្នាំកន្លងទៅ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ លើកកំពស់ កម្លាំងសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាកិត្យានុភាពអន្តរជាតិ របស់វៀតណាមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យចលនា ប្រឡងប្រណាំងស្នេហាជាតិនាពេលខាងមុខត្រូវតែបន្តមានការផ្លាស់ប្ដូរថ្មី៖

        “ទីមួយគឺបំផុសចលនាប្រឡងប្រណាំង រៀបចំចលនាហើយពង្រីក ចលនាឲ្យកាន់តែទូលំទូលាយ។ ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញនោះ មិនអាចមើលងាយបានឡើយ។ ខ្ញុំ សំណូមពរឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ចាត់វិធានការយ៉ាងខ្លាំងក្លាក្នុង សហគមន៍មហាជនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ។ ទីពីរគឺអនុវត្តគោលដៅ អភិវឌ្ឍសេដ្ឋកិច្ចសង្គមផង រក្សារឹងមាំស្ថិរភាពសង្គម ធានាជីវភាពសេដ្ឋកិច្ច សង្គមឲ្យមិនត្រូវកក់ស្ទះផងដែរ។ នេះជាភារកិច្ចដែលប្រព័ន្ធនយោបាយ ទាំងមូលត្រូវការចូលរួម ហើយទាមទារឲ្យមានស្មារតីស្នេហាជាតិនិងការ ប្ដេជ្ញាចិត្តដ៏ធំធេងទើបសម្រេចបាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ