នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមបំពេញ ទស្សន​កិច្ច​ជាផ្លូវការនៅដាណឺម៉ាក

(VOVWORLD) -នៅដាណឺម៉ាក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំកំពូល ភាគជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលដល់ឆ្នាំ ២០៣០  (P4G) ដោយប្រធានបទ "ដំណោះស្រាយសម្រាប់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព"។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមបំពេញ ទស្សន​កិច្ច​ជាផ្លូវការនៅដាណឺម៉ាក - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងភរិយា

ទទួលការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រដាណឺម៉ាក លោក Lars Løkke Rasmussen នោះ នារសៀលថ្ងៃទី ១៩ ខែតុលា (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងភរិយា ដឹកនាំគណប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ ទីក្រុង Copenhagen ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការដាណឺម៉ាក និងចូលរួមកិច្ចប្រជុំកំពូលភាគជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលដល់ឆ្នាំ ២០៣០  (P4G)។

 នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅ ដាណឺម៉ាកជាលើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ដែលចំនឹងឱកាសរំលឹកខួបលើកទី ៥ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងដាណឺម៉ាក។ ក្នុងក្រមខ័ណ្ឌនៃដំណើរទស្សកិច្ចលើកនេះ លោក Nguyen Xuan Phuc នឹងជួបសវនាការជាមួយម្ចាស់ក្រត្រី ដាណឺម៉ាក ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម- ដាណឺម៉ាក ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅដាណឺម៉ាក។

នៅដាណឺម៉ាក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំកំពូល ភាគជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលដល់ឆ្នាំ ២០៣០  (P4G) ដោយប្រធានបទ "ដំណោះស្រាយសម្រាប់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព"។ កិច្ចប្រជុំលើកនេះត្រូវបានសង្ឈឹមថា នឹងដាក់ចេញចក្ខុវិស័យ ទិសដៅសំខាន់ៗ វិធានការ និងសកម្មភាពជាក់ស្ដែង អំពីការ ជំរុញកំណើនបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។

ប្រតិកម្មទៅវិញ

ផ្សេងៗ