នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ “ចូរមកដល់និងបង្កើតឡើង ផលិតផល៤.០នៅវៀតណាម”

(VOVWORLD) - នាយប់ថ្ងៃទី២៣ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចសន្ទនាអំពីសេដ្ឋកិច្ច វៀតណាមជាមួយថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុនសកល ក្រោមប្រធាន បទ “ជំរុញភាពស្វាហាប់និងនវានុវត្ត ភាពក្នុងបដិវត្តន៍៤.០”។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវអោយ វិនិយោគិន “ចូរមកដល់និងបង្កើតឡើងផលិតផល៤.០នៅវៀតណាម”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ “ចូរមកដល់និងបង្កើតឡើង ផលិតផល៤.០នៅវៀតណាម” - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសកលនានា (រូបថត៖ TTXVN)

  ចាប់ផ្ដើមកិច្ចសន្ទនា អញ្ជើញបំភ្លឺបញ្ហាដែលវិនិយោគិនជាច្រើននាក់យកចិត្ត ទុកដាក់នោះគឺ កត្តាអ្វីៗបានជួយអោយវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេល កន្លងទៅ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា នោះគឺ ដោយសារវៀតណាមមានស្ថានភាពនយោបាយសង្គមស្ថិរភាព ព្រមទាំងមាន ស្មារតីផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងអំឡុងពេល៣០ឆ្នាំកន្លងទៅ។ អាស្រ័យដោយ ហេតុនេះ GDP របស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ ដោយកម្រិតមធ្យម ប្រមាណ៦,៧%ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចសម្រេចបាននូវ ចំនួន៧,០៨%។ GDP ជាមធ្យមក្នុងមនុស្សម្នាក់គឺសម្រេចបានចំនួន២ពាន់៦រយ ដុល្លាអាមេរិក។ វៀតណាមមានរបៀបរបប គោលនយោបាយអនុគ្រោះសម្រាប់ ការអភិវឌ្ឍ ក៏ដូចជាដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្មផងដែរ។ កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានបង្ហាញតាមរយៈទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៨ដែលសម្រេចបាននូវចំនួន៤៨០ពាន់លានដុល្លា អាមេរិក ក្នុងនោះមានអតិរេកពាណិជ្ជកម្មចំនួន៧,៤ពាន់លានដុល្លាអាមេរិក។

        តាមលោកនាយករដ្ឋមន្រ្តីអោយដឹងថា បដិវត្តន៍ឧស្សាហកម្ម៤.០កំពុងនាំ មកនូវការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ ដែលគ្មានប្រទេសណាអាចឈរនៅខាងក្រៅ បានឡើយ។ វៀតណាមចាត់ទុកថា នេះជាកាលានុវត្តភាពដ៏ធំធេងដើម្បីប្រទេស ទាំងអស់ប្រកួតប្រជែងគ្នាដោយកម្លាំងនវានុវត្តភាព មិនត្រឹមតែដោយកត្តា ប្រពៃណីនានាដូចជាពាណិជ្ជកម្មសេរី ទ្រង់ទ្រាយ បទពិសោធន៍ ពលករនិងដើម ទុនវិនិយោគប៉ុណ្ណោះទេ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងទស្សនៈថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ មិនត្រឹមតែជាបដិវត្តន៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែម ទាំងជាបដិវត្តន៍គោលនយោបាយទៀតផង។ វៀតណាមបានចាប់ផ្ដើមកម្មវិធី “Make in Vietnam 4.0”។ នេះជាគំនិតផ្ដួចផ្ដើមដើម្បីជំរុញការអភិវឌ្ឍនៃវិស័យ ឧស្សាហកម្មនានា ដោយឈរលើគោលនយោបាយថ្មី មនសិការគ្រប់គ្រងថ្មីនិង បច្ចេកវិទ្យាថ្មី។ នាថ្ងៃទី២៤ ខែមករា វៀតណាមនិង WEF បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.០នៅ វៀតណាម ដែលត្រូវបានតភ្ជាប់ជាមួយមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.០ ផ្សេងៗនៅអាមេរិកនិងសហភាពអឺរ៉ុប។ ដោយអនុវត្តន៍កិច្ចសហប្រតិបតិ្តការនេះ វៀតណាមនឹងឈានមុខគេ ក្នុងការកសាងក្របខ័ណ្ឌគោលនយោបាយ ដែល ទទួលយកនិងអនុញ្ញាតិ្តអោយសាកពិសោធន៍បច្ចេកវិទ្យាថ្មីៗ អនុវត្តន៍រូបសណ្ឋាន កិច្ចសហប្រតិបតិ្តការសាធារណៈ-ឯកជន ដើម្បីបង្កើតឡើងផលិតផលនិង សេវាកម្មលោតផ្លោះ ស្និទ្ធិស្នាលជាមួយបរិស្ថាន ក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី ៤នេះ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងថា វិនិ យោគិនចូរមកដល់វៀតណាម ហើយវៀតណាមនឹងបើកទ្វារចំហរទទួលស្វាគមន៍ជានិច្ច។

        នៅក្នុងកិច្ចសន្ទនានេះដែរ វិនិយោគិនភាគច្រើនបានសម្ដែងនូវការចាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់វៀតណាម ព្រមទាំងអះអាងនូវការ គាំទ្រចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ