នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយក្រុមកីឡាវៀតណាមដែលសម្រេចបានស្នាដៃខ្ពស់នៅស៊ីហ្គេម៣០
(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះ សំណាលជាមួយក្រុម កីឡាវៀតណាមដែលសម្រេចបានស្នាដៃខ្ពស់នៅមហោស្រពកីឡាអាស៊ី អាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣០។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រគល់អំណោយជូនតំណាងក្រុមកីឡាវៀតណាម (រូបថត៖ VGP) |
អបអរសាទរស្នាដៃដ៏ល្អរបស់ក្រុមកីឡា វៀតណាម លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នេះជាស៊ីហ្គេមប្រវត្តិ សាស្ត្រគួរអោយចងចាំរបស់កីឡាវៀតណាម។ លោកបានអះអាងថា មេដាយទាំងអស់ដែលសមូហភាពនីមួយៗនិងបុគ្គលម្នាក់ៗសម្រេចបាននោះ សុទ្ធតែជាលទ្ធផលគួរអោយស្ងើចសរសើរ ព្រោះថានោះគឺជាកិច្ចខិតខំ ប្រឹងប្រែងរួមទាំងញើសនិងទឹកភ្នែករបស់បណ្ដាកីឡាករកីឡាការិនី។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“មានវិញ្ញាសារមួយចំនួនដែលទើបតែអភិវឌ្ឍនៅវៀតណាមក៏ ទទួលបានលទ្ធផលល្អដែរ។ ហើយមានកីឡាករកីឡាការិនីជាច្រើនដែល ទោះបីជារងរបួសនៅពេលប្រកួតក្ដី ប៉ុន្តែមិនចុះចាញ់នោះឡើយ។ រូបភាព ទាំងនេះបានធ្វើអោយប្រជាជនរំជួលចិត្តយ៉ាងខ្លាំង”។
គួរបញ្ជាក់ថា នៅស៊ីហ្គេម៣០ ក្រុមកីឡាវៀតណាមបានសម្រេចយ៉ាង ល្អប្រពៃនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដោយឈរលំដាប់ទី២ជាមួយ នឹងមេដាយសរុប២៨៨គ្រឿង ក្នុងនោះមានមេដាយមាស៩៨គ្រឿង មេដាយ ប្រាក់៨៥គ្រឿងនិងមេដាយសំរិទ្ធ១០៥គ្រឿង លើសពីគោលដៅដែលបាន ដាក់ចេញ។ នេះជាលើកដំបូងហើយដែលក្រុមបាល់ទាត់ទាំងបុរសនិងស្ត្រី សុទ្ធតែដណ្ដើមបានមេដាយមាស៕