នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ជំរុញសកម្មភាពផ្សព្វផ្សាយ ឃោសនា និងឧទ្ទេសនាមអំពីទឹកដី មនុស្សវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី២៦ ខែមីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបប្រធានគណៈកម្មាធិការ ទូរគមនាគមន៍កូរ៉េខាងត្បូងលោក Lee Hyo-seong។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ជំរុញសកម្មភាពផ្សព្វផ្សាយ ឃោសនា និងឧទ្ទេសនាមអំពីទឹកដី មនុស្សវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបប្រធានគណៈកម្មាធិការ ទូរគមនាគមន៍កូរ៉េខាងត្បូងលោក Lee Hyo-seong (រូបថត៖ TTXVN)

នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមវាយតម្លៃខ្ពស់ចំពោះការដែល គណៈកម្មាធិការទូរគមនាគមន៍កូរ៉េខាងត្បូងនិងក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀត ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្ដីពីកិច្ចសហប្រតិបត្តិការផលិតកម្មវិធីទូរទស្សន៍។ លោកនាយករដ្ឋមន្រ្តីបានជម្រាបថា ក្រៅពីសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួនដែលធ្វើសកម្មភាពប្រកបដោយ ជោគជ័យនៅវៀតណាមដូចជា Lotte និង Samsung នោះ គឺវៀតណាមក៏មាន គោលបំណងចង់អោយវិនិយោគិនកូរ៉េខាងត្បូងថ្មីៗនឹងបន្តមកដល់វៀត ណាម ច្រើនថែមទៀត។ រួមជាមួយគ្នានោះគឺ ជំរុញអោយភ្ញៀវទេសចរកូរ៉េខាងត្បូងមក ដល់វៀត ណាមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយគណៈកម្មាធិការ ជំរុញសកម្មភាពផ្សព្វផ្សាយ ឃោសនា និងឧទ្ទេសនាមអំពីទឹកដី មនុស្សវៀត ណាមនិងកូរ៉េខាងត្បូង ដើម្បីបង្កើនការយល់ដឹងនិងការតភ្ជាប់គ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។ លោកក៏បានស្នើអោយភាគីទាំងពីរសហការគ្នាផលិតកម្មវិធី ឧទ្ទេសនាមអំពីកូរ៉េខាងត្បូងតាមរយៈរលកវិទ្យុនិងទូរទស្សន៍របស់វិទ្យុសម្លេងវៀត ណាម (VOV) និងស្ថានីយ៍ទូរទស្សន៍វៀតណាម (VTV) ផងដែរ។ ទន្ទឹមនឹងនោះ ភាគីកូរ៉េខាងត្បូងនឹងជួយឧបត្ថម្ភដើម្បីអោយកម្មវិធីផ្សាយសម្លេង កម្មវិធី ទូរទស្សន៍របស់វៀតណាម ជាពិសេសគឺកម្មវិធីស្ដីពីការផ្សព្វផ្សាយវប្បធម៌ ទឹកដី មនុស្សវៀតណាម ត្រូវបានផ្សាយតាមរយៈរលកវិទ្យុនិងទូរទស្សន៍កូរ៉េខាងត្បូង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ