នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc: តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងត្រូវរក្សាដ៏រឹងមាំនូវតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

(VOVWORLD) - តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងនៃប្រទេសវៀតណាម ត្រូវបន្តរក្សានិងពង្រីកថែមទៀតនូវតួនាទីរបស់ខ្លួន ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌និងវិទ្យាសាស្ត្រនៃប្រទេសទាំងមូល។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc: តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងត្រូវរក្សាដ៏រឹងមាំនូវតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច - ảnh 1រូបថតៈ VGP/Quang Hieu 

ទន្ទឹមជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងត្រូវខិតខំប្រឹងប្រែងរួមជាមួយតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូង ដើម្បីក្លាយទៅជាក្បាលម៉ាស៊ីនពីរ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតមានការអភិវឌ្ឍយ៉ាងស្វាហាប់របស់ប្រទេសទាំងមូល។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅឯសន្និសីទស្តីពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី ២៥ ខែមិថុនា នៅខេត្ត Hung Yen (ភាគខាងជើងវៀត ណាម)។ ឆ្លៀតឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើទិសដៅសម្រាប់អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើងនាពេលខាងមុខ។ “គោលដៅអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើង គឺត្រូវដើរជួរមុខក្នុងផ្នែកវិទ្យា សាស្រ្តបច្ចេកវិទ្យានិងការច្នៃប្រឌិត ពោលគឺត្រូវដើរឈានមុខក្នុងរបកគំហើញជាយុទ្ធសាស្រ្តចំនួន ៣ និងជាពិសេសគឺរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយឈរលើស្មារតីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាពិសេស វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការការច្នៃប្រឌិតរបស់តំបន់ត្រូវតែជាការបញ្ហាមុខព្រួញក្នុងការអភិវឌ្ឍតែម្តង។ យើងត្រូវកសាងទិន្នន័យ សម្រាប់ប្រើប្រាស់រួមនៅក្នុងបដិវត្តន៍ឧស្សាហកម្មលើកទីបួន ដើម្បីអនុវត្តសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ តំបន់ដែលមានស្តង់ដារបញ្ញាខ្ពស់ គួរលើកកម្ពស់តម្លៃវប្បធម៌របស់មនុស្ស។ នេះគឺជាគោលដៅផងនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍផង”។

ថ្លែងនៅក្នុងសន្និសិទ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងជាប្រធានក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើង បានស្នើឱ្យមានដំណោះស្រាយសំខាន់ៗ ដើម្បីតំបន់ភាគខាងជើងអាចក្លាយទៅជាតំបន់សេដ្ឋកិច្ចឈានមុខ និងជាអ្នកត្រួសត្រាយផ្លូវជាមួយនឹងរបកគំហើញយុទ្ធសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ