នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយសមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាម
(VOVWORLD) - នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនឹងមាន យន្តការដ៏ងាយស្រួលថែមទៀតសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដែលកំពុងស្រូបយក៩០%នៃបរិមាណសហគ្រាសសរុបនៅវៀតណាម។
ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបជាមួយ គណៈប្រតិភូនៃសមាគមន៍ សហគ្រាសខ្នាតតូចនិងមធ្យមវៀតណាម នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនឹងមាន យន្តការដ៏ងាយស្រួលថែមទៀតសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដែលកំពុងស្រូបយក៩០%នៃបរិមាណសហគ្រាសសរុបនៅវៀត ណាម។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជំនួបនេះមិនត្រឹមតែដើម្បី លើកទឹកចិត្តតំណាងសហគ្រាសនានាប៉ុណ្ណោះទេ ថែមទាំងដើម្បីដោះ ស្រាយការលំបាក ការជំពាក់ជំពិន ហើយផ្ទៀងស្ដាប់សំណើរបស់សហ គ្រាសខ្នាតតូចនិងមធ្យម តាមនោះរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ទៀតផង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានគោលបំណងថា សហគ្រាសខ្នាតតូចនិងមធ្យម បន្តធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ចីរភាព ឆ្ពោះទៅរកគោលដៅមានបរិមាណសហគ្រាសចំនួន១លានអង្គ ភាពនាឆ្នាំ២០២០ ព្រមទាំងជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា រួមដំណើរជាមួយរដ្ឋាភិបាលក្នុងបុព្វហេតុកែទម្រង់អោយបានខ្លាំងក្លានូវបរិយា កាសវិនិយោគអាជីវកម្មនៅវៀតណាមផងដែរ៕