នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin
(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ៥៧ ទិវាគ្រោះមហន្តរាយ ជាតិគីមីពុលពណ៌លឿងទុំ/dioxin (ថ្ងៃទី ១០ សីហា ឆ្នាំ១៩៦១ - ១០ សីហា ឆ្នាំ២០១៨) នាព្រឹតថ្ងៃទី ៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួល ជាមួយសមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin |
នៅទីនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា សមាគមបានជំនះពុះពារលើការលំបាក និងបំពេញល្អភាកិច្ចនយោបាយ សង្គម។ សមាគមក៏បានចូលរួមយ៉ាងសកម្មក្នុងការតស៊ូទាមទារ យុត្តិធម៌ ហើយទទួលបានលទ្ធផលសំខាន់ៗជាច្រើន ទាក់ទាញបានការយកចិត្តទុកដាក់របស់ សាធារណៈមតិនៅក្នុងនិងក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រីបានស្នើ រដ្ឋអំណាចមូលដ្ឋាន សហគ្រាស អង្គការសង្គម និងបុគ្គលនានា ឲ្យរួមគ្នាចែករំលែកជាមួយជនរងគ្រោះ ដើម្បីទទួលបានផល ពីគោលនយោបាយរបស់បក្សនិងរដ្ឋ។ លោក Nguyen Xuan Phuc មានបំណងថា សមាគមបន្តផ្លាស់ប្ដូរថ្មីសកម្មភាព ហើយរួមវិភាគទានជាច្រើនថែមទៀតក្នុងការជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ដើម្បីសម្រេចដោយជោគជ័យ ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន៕