នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ
(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានបញ្ចប់ ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហ ប្រតិបតិ្តការ “ខ្សែក្រវ៉ាត់និងផ្លូវ” នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៥ដល់ ថ្ងៃទី២៧ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ TTXVN) |
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Nguyen Xuan Phuc បាន អញ្ជើញជួបចរចានិងជួបសវនាការជាមួយថ្នាក់ដឹកនាំកំពូលនានារបស់ចិន ទទួល ជួបសហគ្រាសជួរមុខនៃប្រទេសនេះ ក៏ដូចជាជួបសំណេះសំណាលជាមួយកម្មា ភិបាលបុគ្គលិកនៃស្ថានទូតវៀតណាមនិងសហគមន៍ជនវៀត ណាមនៅចិនផង ដែរ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានអញ្ជើញជួបសវនាការ ជាមួយថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗជាច្រើន នៅខាងក្រៅវេទិកានេះ ទៀតផង។
អញ្ជើញថ្លែងនៅសម័យប្រជុំបើកវេទិកាសហប្រតិបតិ្តការអន្តរជាតិ “ខ្សែ ក្រវ៉ាត់និងផ្លូវ” ដោយមានការចូលរួមរបស់ប្រមុខរដ្ឋចំនួន៣៧រូបនិងតំណាង ប្រមាណ៥០០០នាក់មកពីប្រទេសចំនួន ១៥០និងអង្គការអន្តរជាតិចំនួន៩០ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបន្ត សហប្រតិបតិ្តការជាមួយចិននិងប្រទេសដទៃដើម្បីកសាងឡើងយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកផងដែរ។ អមដំណើរលោកនាយករដ្ឋមន្រ្តីក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Le Hoai Trung បានអោយដឹងថា៖
“ក្នុងបទសន្ទុរកថា លោកនាយករដ្ឋមន្រ្តីក៏បានលើកច្បាស់ថា យោងតាម បទពិសោធន៍របស់វៀតណាមនោះគឺកម្លាំងផ្ទៃក្នុងគឺជាកត្តាសម្រេចកំណត់ ប៉ុន្តែ កម្លាំងនៅខាងក្រៅក៏មានសារសំខាន់ផងដែរ។ ដោយហេតុនេះ ទន្ទឹមនឹងការ ជំរុញការផ្លាស់ប្ដូរថ្មីដើម្បីបោះជំហានទៅមុខលើគ្រប់វិស័យ វៀតណាមក៏យកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់ការតភ្ជាប់និងធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងរួម ចំណែកទៅក្នុងការអភិវឌ្ឍរួមនៃពិភពលោក ផងដែរ។ ក្រៅពីនោះ វៀតណាមក៏ ស្វាគមន៍គោលការណ៍នានាដែលត្រូវបានដាក់ចេញចាប់តាំងពីវេទិកាជាន់ខ្ពស់លើកដំបូង នោះគឺតម្លាភាព សមភាពរវាងភាគីនានា ដោយឈរលើគោលការណ៍ នៃទីផ្សារ ហើយភាគីទាំងអស់សុទ្ធតែមានផលប្រយោជន៍ទៅវិញទៅមក”។
ខ្លឹមសារសំខាន់មួយទៀតក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc គឺការជំរុញទំនាក់ទំនងរវាងវៀតណាមនិងចិនលើគ្រប់ វិស័យ ជាពិសេសគឺវិស័យពាណិជ្ជកម្មនិងវិនិយោគ។ អនុរដ្ឋមន្រ្តីការបរទេស លោក Le Hoai Trung បានអោយដឹងថែមទៀតថា៖
“ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន៥ទាក់ ទិនដល់សេដ្ឋកិច្ច ជាពិសេសគឺមានឯកសារចំនួន២ស្ដីពីការនាំចេញទឹកដោះគោ និងផលិតផលពីទឹកដោះគោចូលក្នុងទីផ្សារចិន។ ភាគីចិនក៏បានអោយដឹងថា នឹង ស្រាវជ្រាវបន្ថែមដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់មុខទំនិញកសិផលផ្សេងៗទៀតរបស់វៀតណាម។ ទន្ទឹមនឹងជំនួបរវាងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជាមួយសហគ្រាសជួរមុខចំនួន២០អង្គភាពរបស់ចិននោះ គឺថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានារបស់វៀតណាម ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននិងសហគ្រាសរបស់ចិន ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ចិន ជាទីផ្សារនាំចេញធំទី២ ហើយជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាម។ ដោយ ហេតុនេះ រាល់ជំនួបពិភាក្សានេះនឹងធ្វើជាមូលដ្ឋានគតិយុត្តដើម្បីជំរុញការដោះដូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”។
ចំពោះបញ្ហានៅសមុទ្រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើអោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយោគយល់រួមរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃភាគីទាំងពីរ “កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តបញ្ជាណែនាំ ការដោះស្រាយបញ្ហានៅសមុទ្រ” ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញនិងប្រកប ដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ DOC ហើយជំរុញការចរចាដើម្បីកសាង COC ផងដែរ។ បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនបានអះអាងថា នឹងបន្តខិតខំ ប្រឹងប្រែងរួមជាមួយវៀតណាមដើម្បីគ្រប់គ្រងជម្លោះអោយបានល្អ ក៏ដូចជារក្សា សន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត ផងដែរ៕